ព័ត៌មានអន្ដរជាតិ
ក្នុងជំនួបជាមួយអាមេរិក រុស្ស៊ីថា គ្មានចេតនាឈ្លានពានអ៊ុយក្រែនទេ
ប្រទេសរុស្ស៊ីបានប្រាប់សហរដ្ឋអាមេរិកថា ខ្លួនគ្មានចេតនាឈ្លានពានអ៊ុយក្រែនទេ។ នេះជាការលើកឡើងបន្ទាប់ពីមន្ត្រីនៃប្រទេសទាំងពីរ ជួបប្រជុំគ្នាសម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានប្រាប់អ្នកយកព័ត៌មានក្រោយកិច្ចប្រជុំនោះថា “យើងបានពន្យល់ដល់សហការីរបស់យើងថា យើងមិនមានផែនការ គ្មានចេតនាវាយប្រហារអ៊ុយក្រែនឡើយ”។
រុស្ស៊ីបានប្រាប់សមភាគីអាមេរិករបស់ពួកគេថា រាល់វិធានការសម្រាប់ការហ្វឹកហ្វឺនកងទ័ព និងកងកម្លាំងប្រយុទ្ធ ត្រូវបានអនុវត្តនៅក្នុងទឹកដីរបស់យើងហើយថា គ្មានហេតុផលអ្វីដែលត្រូវភ័យខ្លាចដល់សេណារីយ៉ូនៃការកើនឡើងភាពតានតឹងណាមួយនៅក្នុងរឿងនេះទេ។

បន្ទាប់ពីកិច្ចប្រជុំរយៈពេលប្រាំពីរម៉ោងកាលពីថ្ងៃចន្ទ ភាគីទាំងពីរបានយល់ព្រមបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹង។ ប៉ុន្តែមិនមានសញ្ញានៃការទម្លាយភាពទាល់ច្រកទេបន្ទាប់ពីកិច្ចពិភាក្សានោះ។
ទាហានរុស្ស៊ីប្រហែល ១០០,០០០ នាក់ត្រូវបានគេជឿថា នៅជិតព្រំដែនជាមួយប្រទេសអ៊ុយក្រែន ដែលបង្កឲ្យមានភាពភ័យខ្លាចអំពីការលុកលុយ និងការព្រមានពីលោកខាងលិច។ អាមេរិកនិយាយថា នឹងមានទណ្ឌកម្មប្រសិនបើរុស្ស៊ីវាយប្រហារអ៊ុយក្រែនពិតមែន។

ទន្ទឹមនឹងនេះ រុស្ស៊ីបានព្រមានសហរដ្ឋអាមេរិកកុំឲ្យមើលស្រាលហានិភ័យ ពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នារបស់ទីក្រុងមូស្គូ ជាមួយលោកខាងលិច។
គួរបញ្ជាក់ថា នេះជាឱកាសដំបូងដែលអ្នកការទូតរុស្ស៊ី និងអាមេរិកបានជួបពិភាក្សាទល់មុខគ្នា ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន និងការទាមទាររបស់រុស្ស៊ីឲ្យអង្គការណាតូ ដកទ័ពពីអឺរ៉ុបខាងកើត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អង់គ្លេស ព្រមាន រុស្ស៊ី ប្រឈមផលវិបាក បើឈ្លានពានអ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ