Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! ប្រធានសភាអឺរ៉ុបទទួលមរណភាពនៅ អ៊ីតាលី

បានផុស

នៅ

ប្រធានសភាអឺរ៉ុបលោក David Sassoli បានទទួលមរណភាពនៅក្នុងប្រទេសអ៊ីតាលី។ នេះបើយោងតាមការបង្ហោះ Twitter ពីអ្នកនាំពាក្យរបស់លោក នៅព្រឹកថ្ងៃអង្គារនេះ។

អ្នកនាំពាក្យលោក Roberto Cuillo បានបង្ហោះថា “ប្រធានសភាអឺរ៉ុបលោក David Sassoli បានទទួលមរណភាពនៅម៉ោង ១:១៥ ព្រឹក ថ្ងៃទី១១ខែមករា ក្នុងទីក្រុង Aviano នៃប្រទេសអ៊ីតាលី ជាកន្លែងដែលគាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យ។ កាលបរិច្ឆេទ និងទីកន្លែងរៀបចំពិធីបុណ្យសព នឹងបង្ហាញនៅប៉ុន្មានម៉ោងខាងមុខនេះ”។

គួរបញ្ជាក់ថា លោក Sassoli បាន​សម្រាក​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​អ៊ីតាលី​ ចាប់តាំង​ពី​ថ្ងៃ​ទី ២៦ ខែ​ធ្នូមក ដោយសារ​តែ​មានជំងឺ​ធ្ងន់ធ្ងរពាក់ព័ន្ធប្រព័ន្ធភាពស៊ាំក្នុងរាងកាយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ អឺរ៉ុប ជាទ្វីបតែមួយគត់ ដែលករណីឆ្លងកូវីដ កើនឡើង កាលពីសប្តាហ៍មុន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម