ព័ត៌មានអន្ដរជាតិ
អង់គ្លេស ប្រាប់កុំទាន់ឆោឡោបន្ទាប់ពីមនុស្ស២នាក់មានប្រតិកម្មធ្ងន់ធ្ងរក្រោយចាក់វ៉ាក់សាំងកូវីដ
នៅថ្ងៃនេះ ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសបានព្យាយាមសម្រាលភាពភ័យខ្លាចជាសាធារណៈអំពីវ៉ាក់សាំង Pfizer/BioNTech ដែលកំពុងត្រូវបានចាក់នៅទូទាំងប្រទេសបន្ទាប់ពីមានរបាយការណ៍ថា បុគ្គលិក NHS ពីរនាក់ទទួលរងប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរក្រោយពេលចាក់វ៉ាក់សាំងនៅថ្ងៃ V-Day កាលពីម្សិលមិញ។

ក្នុងរយៈពេល២៤ម៉ោងនៃកម្មវិធីចាក់ថ្នាំបង្ការរោគដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រចក្រភពអង់គ្លេស និយតករថ្នាំពេទ្យរបស់ចក្រភពអង់គ្លេសបានប្រាប់ថា អ្នកណាម្នាក់ដែលមានប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរទៅនឹងថ្នាំឬអាហារមិនគួរត្រូវបានទទួលវ៉ាក់សាំងទេ។

យ៉ាងណាក្តី ចំនួនមនុស្សដែលគេហាមឃាត់មិនត្រូវបានគេដឹងនោះទេថ្វីបើអង់គ្លេសត្រូវបានគេដឹងថាជាប្រទេសមានប្រជាជនរហូតដល់ទៅ៧លាននាក់ មានអាឡ័កស៊ីធ្ងន់ធ្ងរដែលត្រូវការការថែទាំសុខភាពនិងប្រមាណ២៥០,០០០នាក់ត្រូវការលាបថ្នាំ EpiPen គ្រប់ពេលក៏ដោយ។
បុគ្គលិកថែទាំសុខភាពដែលមិនបញ្ចេញឈ្មោះទាំងពីរត្រូវការការព្យាបាលជាបន្ទាន់ប៉ុន្តែបានជាសះស្បើយឡើងវិញបន្ទាប់ពីពួកគេចេញរោគសញ្ញាភ្លាមៗក្រោយទទួលបានការចាក់វ៉ាក់សាំង។

បើទោះបីជាមានប្រតិកម្មអាឡ័កស៊ីពីរករណីក៏ដោយ រដ្ឋាភិបាលនៅតែបន្តចាក់វ៉ាក់សាំងមនុស្សពី៥,០០០ទៅ៧,០០០នាក់ក្នុងមួយថ្ងៃនៅទូទាំងចក្រភពអង់គ្លេសដោយប្រើថ្នាំ Pfizer។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសនៅថ្ងៃនេះបានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ស្របពេលមានការភ័យខ្លាចជាសាធារណៈអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយវ៉ាក់សាំងថ្មីនេះ។ វាបានគំរាមកំហែងដល់ការបង្អាក់កម្មវិធីចាក់ថ្នាំបង្ការដ៏ធំរបស់ NHS។

សាស្រ្តាចារ្យ Graham Ogg នៃសាកលវិទ្យាល័យ Oxford បានជំរុញឲ្យមានភាពស្ងប់ស្ងាត់ដោយនិយាយថា វានឹងក្លាយជាការសំខាន់ក្នុងការយល់ពីលក្ខណៈជាក់លាក់នៃប្រតិកម្មនិងប្រវត្តិវេជ្ជសាស្ត្ររបស់បុគ្គលដែលរងផលប៉ះពាល់ដូច្នេះហានិភ័យនៃប្រតិកម្មអាចត្រូវបានកំណត់បានយ៉ាងច្បាស់លាស់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទោះមានវ៉ាក់សាំង តែប្រជាជនអង់គ្លេសត្រូវបន្តពាក់ម៉ាស់មួយឆ្នាំទៀត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


