ព័ត៌មានអន្ដរជាតិ
មេ UN ថា ទាល់តែពិភពលោកចាក់វ៉ាក់សាំងទាំងអស់គ្នាទើបបញ្ចប់កូវីដបាន
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រាប់វេទិកាសេដ្ឋកិច្ចតាមអនឡាញកាលពីថ្ងៃចន្ទម្សិលមិញថា ពិភពលោកត្រូវតែចាក់វ៉ាក់សាំងដល់មនុស្សគ្រប់គ្នាដើម្បីកម្ចាត់កូវីដ-១៩ដែលអាចធានារកផ្លូវចេញផុតពីជំងឺនេះបាន។
ជួបជុំគ្នារវាងអ្នកមានឥទ្ធិពលផ្នែកនយោបាយ និងសាជីវកម្មតាមអនឡាញនេះគឺជាឆ្នាំទី២ដែលបង្ហាញគ្មានសញ្ញាណាមួយនៃការធូរស្បើយឡើយ។
លោកអគ្គលេខាធិការ UN មានប្រសាសន៍ថា ៖«រយៈពេល២ឆ្នាំបានបង្ហាញយ៉ាងសាមញ្ញមួយ ប៉ុន្តែការពិតគឺឃោឃៅ។ ប្រសិនបើយើងទុកឲ្យនរណានៅពីក្រោយ យើងទុកឲ្យអ្នកគ្រប់គ្នានៅពីក្រោយដែរ»។

«ប្រសិនបើយើងបរាជ័យក្នុងការចាក់វ៉ាក់សាំងដល់មនុស្សទាំងអស់គ្នា យើងនឹងកើតមានវីរុសបំប្លែងខ្លួនថ្មីដែលរាលដាលឆ្លងគ្រប់កន្លែងទៀត ហើយរាំងស្ទះដល់ជីវិតប្រចាំថ្ងៃ និងសេដ្ឋកិច្ច»។
លោក Guterres បានលើកឡើងថា សហគមន៍អន្តរជាតិត្រូវតែប្រឈមនឹងជំងឺឆ្លងរាតត្បាតដោយស្មើភាពគ្នា និងយុត្តិធម៌។
លោកបានកត់សំគាល់ថា អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញយុទ្ធសាស្ត្រកាលពីរដូវលំហើយគឺអត្រាចាក់វ៉ាក់សាំងដល់មនុស្សទូទាំងពិភពលោកត្រឹម៤០%នៅបំណាច់ឆ្នាំ២០២១ និងដាក់ផែនការឲ្យដល់៧០%នៅត្រឹមពាក់កណ្តាលឆ្នាំឆ្នាំ២០២២នេះ។
លោក Guterres បានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកថា ៖«យើងមិនទាន់ឈានទៅដល់ជិតគោលដៅនៅឡើយទេ»។
លោកបន្តថា ៖«អត្រាចាក់វ៉ាក់សាំងនៅក្នុងប្រទេសមានចំណូលខ្ពស់គឺគួរឲ្យអាម៉ាស់ខ្ពស់ជាងប្រទេសតំបន់អាហ្វ្រិកដល់ទៅ៧ដង។ ឥឡូវនេះ យើងត្រូវការវ៉ាក់សាំងស្មើភាពគ្នា»។
លោក Guterres បានឲ្យដឹងថា ៖«ក្រុមហ៊ុនផលិតឱសថគួរតែឈរលើស្មារតីសាមគ្គីភាពជាមួយប្រទេសកំពុងអភិវឌ្ឍដោយការចែករំលែកកម្មសិទ្ធិបញ្ញា ចំណេះដឹង និងបច្ចេកវិទ្យា ដូច្នេះយើងអាចរកឃើញផ្លូវដើរចេញពីកូវីដទាំងអស់គ្នា»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


