ព័ត៌មានអន្ដរជាតិ
លោកខាងលិចប្តេជ្ញា«សាមគ្គីគ្នា»ដើម្បីឆ្លើយតបរុស្ស៊ីជុំវិញអ៊ុយក្រែន
សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចបានស្វែងរកការរួបរួមគ្នា និងគោលជំហររឹងមាំជុំវិញអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដុន បានស្នើសម្ព័ន្ធមិត្តបំបែកគ្នាពីរពីរបៀបឆ្លើយតបទៅនឹងការវាយប្រហារតិចតួចឥទ្ធិពលណាមួយពីរុស្ស៊ី។
លោក បៃដិន បានប្តេជ្ញាគាំទ្រជាថ្មីចំពោះការលើកឡើងរបស់លោកកាលពីថ្ងៃពុធដោយបាននិយាយបន្ថែមនៅថ្ងៃព្រហស្បតិ៍ងថា ៖«ខ្ញុំច្បាស់លាស់ណាស់ជាមួយលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន។ គាត់មិនយល់ច្រឡំទេ។ ប្រសិនបើអង្គភាពប្រមូលផ្តុំរបស់រុស្ស៊ីណាមួយឆ្លងបន្ទាត់ព្រំដែនចូលអ៊ុយក្រែន នោះគឺជាការឈ្លានពាន»។
លោក បៃដិន បានប្រាប់អ្នកកាសែតថា ៖«ការឈ្លានពានបែបនេះនឹងត្រូវបានឆ្លើយតបវិញយ៉ាងធ្ងន់ធ្ងរ និងសម្របសម្រួល ការឆ្លើយតបសេដ្ឋកិច្ច ដូចដែលបានពិភាក្សាលំអិតជាមួយសម្ព័ន្ធមិត្តរបស់យើង ដូចដែលបានគូសបញ្ជាក់ច្បាស់ជាមួយលោក ពូទីន»។
ការលើកឡើងរបស់លោកស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងពីសមាជិកផ្សេងទៀតនៃរដ្ឋបាលកាលពីព្រឹកថ្ងៃព្រហស្បតិ៍ និងយប់ថ្ងៃពុធ នៅពេលសេតវិមានបានព្យាយាមលុបបំបាត់រាល់ការលើកឡើងណាមួយដែលថា ការលុកលុយយោធារុស្ស៊ីកម្រិតតូចជាងអាចត្រូវនឹងការឆ្លើយខ្សោយជាងរបស់អាមេរិក។
រុស្ស៊ីបានដាក់ពង្រាយកងទ័ពរាប់ពាន់នាក់នៅព្រំដែនជាមួយអ៊ុយក្រែន ហើយប្រទេសលោកខាងលិចបារម្ភថា រដ្ឋាភិបាលក្រុងមូស្គូកំពុងរៀបផែនការវាយប្រហារជាថ្មីលើប្រទេសដែលពួកគេបានវាយប្រហារម្តងហើយកាលពីឆ្នាំ២០១៤។ រុស្ស៊ីបានបដិសេធចំពោះផែនការវាយប្រហារណាមួយ ប៉ុន្តែនិយាយថា ខ្លួនអាចធ្វើសកម្មភាពយោធាមិនជាក់លាក់ ប្រសិនបើបញ្ជីនៃសេចក្តីត្រូវការរបស់ខ្លួនមិនបានសម្រេច ក្នុងនោះចង់ឲ្យមានការសន្យាពីអង្គការណាតូឈប់ទទួលស្គាល់អ៊ុយក្រែនជាសមាជិកជាដើម។
លោក បៃដិន បាននិយាយថា ៖«វាជារឿងមួយ ប្រសិនបើការលុកលុយកម្រិតតូច ហើយយើងត្រូវតែតស៊ូពីអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ» និងបានបន្ថែមថា បើមានការលុកលុយមែននោះគឺជាគ្រោះថ្នាក់សម្រាប់រុស្ស៊ី។
ការលើកឡើងរបស់លោក បៃដិន កាលពីថ្ងៃពុធបានបញ្ជូនទៅរដ្ឋបាលរបស់លោក និងសម្ព័ន្ធមិត្តយ៉ាងឆាប់រហ័សចូលទៅក្នុងរបៀបគ្រប់គ្រងខូចខាតដោយសង្កត់ធ្ងន់ពី«ការរួបរួម»។
ចំណែកលោកស្រី Baerbock មានប្រសាសន៍ថា ៖«យើងខ្ញុំទាមទារជាបន្ទាន់ឲ្យរុស្ស៊ីចាត់វិធានការឆ្ពោះទៅរកការថយក្រោយ។ ឥរិយាបថឃ្លានពាន ឬ ការឈ្លានពានណាមួយនឹងជាលំផលវិបាកធ្ងន់ធ្ងរសម្រាប់រុស្ស៊ី»៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


