ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងញាប់ដៃញាប់ជើងសាងសង់គ្រែមន្ទីរពេទ្យក្នុងទូកុងតឺន័រ ដើម្បីទប់ទល់កូវីដ រលកទីបី
អាជ្ញាធរកូរ៉េខាងត្បួងកាលពីថ្ងៃព្រហស្បតិ៍ ទី ១០ ខែធ្នូ បានសាងសង់គ្រែមន្ទីរពេទ្យក្នុងទូកុងតឺន័រដើម្បីបន្ធូរបន្ថយគ្រឿងបរិក្ខារពេទ្យដើម្បីត្រៀមទប់ទល់រលកទី ៣ នៃករណីឆ្លងជំងឺកូវីដ ១៩ ខណៈមានករណីឆ្លងថ្មី ៦៨២ ករណី ។
ការលេចចេញករណីឆ្លងថ្មីៗនេះធ្វើឲ្យមានការព្រួយបារម្ភអំពីការខ្វះខាតគ្រែមន្ទីរពេទ្យដែលជំរុញឲ្យទីក្រុងសេអ៊ូលចាប់ផ្តើមតំឡើងគ្រែក្នុងទូកុងតឺន័រជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមរោគរាតត្បាត ។

អាជ្ញាធរសុខាភិបាលគ្រោងនឹងបង្កើនការធ្វើតេស្តដោយចាប់ផ្ដើមបើកដំណើរការនៅទីតាំងបណ្តោះអាសន្នប្រហែល ១៥០ កន្លែងនៅទូទាំងតំបន់ក្រុងសេអ៊ូល ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល Park Neung-hoo បានប្រាប់កិច្ចប្រជុំមួយថា “យើងកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបញ្ឈប់ការរីករាលដាលនៅក្នុងតំបន់ទីក្រុងសេអ៊ូលដោយប្រមូលធនធានដែលមានទាំងអស់ ។ សំខាន់ជាងនេះទៅទៀត យើងនឹងទទួលបានមណ្ឌលព្យាបាលគ្រប់គ្រាន់ និងគ្រែមន្ទីរពេទ្យសម្រាប់ករណីធ្ងន់ធ្ងរដូច្នេះពួកគេអាចទទួលការព្យាបាលទាន់ពេលវេលា” ។

យោងតាមទីភ្នាក់ងារទប់ស្កាត់ និងបង្ការជំងឺកូរ៉េបានឲ្យដឹងថា ការឆ្លងថ្មីចំនួន ៦៨២ ករណីនៅថ្ងៃព្រហស្បតិ៍នេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីករណីឆ្លងប្រចាំថ្ងៃបានកើនឡើងដល់ ៦៨៦ ករណីដែលជាអត្រាខ្ពស់បំផុតទី ២ ចាប់តាំងពីករណីដំបូងរបស់ប្រទេសត្រូវបានបញ្ជាក់កាលពីខែមករា ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពេលនេះប្រទេសកូរ៉េខាងត្បូងមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៤០,០៩៨ ករណី និងមានអ្នកស្លាប់ចំនួន ៥៦៤ នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ៣០,៦៣៧ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


