ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនទទួលបានអាវុធផ្នែកទី២ពីអាមេរិកចំពេលកំពុងក្តៅនឹងរុស្ស៊ី
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែនទើបទទួលបានសព្វាវុធផ្នែកទី២ពីសហរដ្ឋអាមេរិកដែលជាជំនួយការពារជាតិគិតជាថវិកា២០០លានដុល្លារអាមេរិក។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួននឹងបន្តគាំទ្រអ៊ុយក្រែនចំពេលកង្វល់នៅទីក្រុង Kyiv និងសម្ព័ន្ធមិត្តលោកខាងលិចជុំវិញកម្លាំងទ័ពរាប់ម៉ឺននាក់របស់ប្រទេសរុស្ស៊ីដែលបានដាក់ពង្រាយនៅព្រំដែនជាមួយអ៊ុយក្រែន។ រុស្ស៊ីបានបដិសេធចំពោះផែនការវាយប្រហារណាមួយ។
លោក Reznikov បានសរសេរនៅលើ Twitterថា ៖«ជំនួយផ្នែកទី២របស់អាមេរិកបបានមកដល់រដ្ឋាភិបាលក្រុង Kyiv គឺជាសព្វាវុធទម្ងន់ជាង៨០តោនដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់អ៊ុយក្រែនពីមិត្តរបស់យើងគឺសហរដ្ឋអាមេរិក។ ហើយជំនួយនេះមិនទាន់ចប់ទេ»។
ជំនួយសព្វាវុធប្រហែលជា៩០តោនមានដូចជាគ្រាប់រំសេវពីកញ្ចប់ដែលត្រូវបានអនុម័តដោយសហរដ្ឋអាមេរិកកាលពីខែធ្នូទើបតែបានទៅដល់ប្រទេសអ៊ុនក្រែនកាលពីថ្ងៃសៅរ៍៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


