ព័ត៌មានអន្ដរជាតិ
ក្រុមមនុស្ស៣ប្រភេទដែលមិនគួរចាក់វ៉ាក់សាំងកូវីដ
ការចាក់ថ្នាំបង្ការជំងឺកូវីដ១៩បានចាប់ផ្តើមទូទាំងចក្រភពអង់គ្លេសហើយដោយនាំមកនូវក្តីសង្ឃឹមថ្មីដល់ប្រទេសមួយដែលភ័យខ្លាចចំពោះជំងឺនេះសឹងតែពេញមួយឆ្នាំ។

លោកយាយ Margaret Keenan អាយុ៩០ឆ្នាំគឺជាមនុស្សដំបូងគេដែលបានទទួលការចាក់វ៉ាក់សាំងនៅចក្រភពអង់គ្លេស។ គាត់បានចាក់វ៉ាក់សាំងការពារអាយុជីវិតនៅម៉ោង៦និង៣១នាទីព្រឹកនៅក្នុងទីក្រុង Coventry។
ចាប់តាំងពីពេលនោះមក វ៉ាក់សាំងនេះត្រូវបានផ្តល់ឲ្យមនុស្សជាច្រើននៅក្នុងមន្ទីរពេទ្យចំនួន៥០នៅទូទាំងប្រទេស។
រដ្ឋាភិបាលចក្រភពអង់គ្លេសមិនអាចនិយាយបានទេថាតើមានមនុស្សប៉ុន្មាននាក់បានទទួលថ្នាំបង្ការកាលពីម្សិលមិញ។

ដូចវ៉ាក់សាំងទាំងអស់ដែរ វ៉ាក់សាំងកូវីដអាចបណ្តាលឲ្យមានផលប៉ះពាល់បើទោះបីជាភាគច្រើនស្រាលនិងបាត់ទៅវិញក្នុងរយៈពេលពីរបីថ្ងៃក៏ដោយ។
បន្ទាប់ពីអ្នកទទួលបានវ៉ាក់សាំង២នាក់មានប្រតិកម្មអាឡ័កស៊ីកាលពីម្សិលមិញ ពេលនេះចក្រភពអង់គ្លេសបានបង្ហាញក្រុមមនុស្ស៣ប្រភេទដែលនឹងមិនគួរចាក់វ៉ាក់សាំងឡើយ។
១. កុមារអាយុក្រោម១៦ឆ្នាំ
កុមារអាយុក្រោម១៦ឆ្នាំនឹងមិនត្រូវបានគេចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer ទេ។
នេះក៏ព្រោះតែខ្វះភ័ស្តុតាងទាក់ទងនឹងផលប៉ះពាល់លើកុមារដែលមានន័យថា វាមិនអាចត្រូវបានបង្ហាញថាមានសុវត្ថិភាពនោះទេ។

វ៉ាក់សាំងត្រូវបានធ្វើតេស្តលើមនុស្សពេញវ័យនិងមនុស្សចាស់ព្រមទាំងស្ត្រីមានផ្ទៃពោះផងដែរតែកង្វះទិន្នន័យអំពីផលប៉ះពាល់លើកុមារ។
ដូចគ្នានេះផងដែរ ភាគច្រើននៃកុមារដែលបានឆ្លងវីរុសកូរ៉ូណាគឺមានរោគសញ្ញាស្រាលឬមិនបញ្ចេញរោគសញ្ញាដែលមានន័យថា ពួកគេមិនមានរោគសញ្ញាអ្វីទេ។
ការស្រាវជ្រាវបន្ថែមកំពុងត្រូវបានធ្វើឡើងដើម្បីយល់ឲ្យកាន់តែច្បាស់អំពីសុវត្ថិភាពនៃវ៉ាក់សាំងកូវីដលើស្រ្តីមានផ្ទៃពោះនិងកុមារ។
២. ស្រ្តីមានផ្ទៃពោះ
ការណែនាំថ្មីបាននិយាយថា ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលមានផែនការយកកូនមិនគួរទទួលបានវ៉ាក់សាំងការពារជំងឺកូវីដទេពីព្រោះហានិភ័យដែលអាចកើតមាននៅតែមិនទាន់ត្រូវបានគេដឹងនៅឡើយ។
គណៈកម្មាធិការចម្រុះស្តីពីការចាក់វ៉ា់ក់សាំងនិងថ្នាំបង្ការ (JCVI) បានធ្វើបច្ចុប្បន្នភាពដំបូន្មានរបស់ខ្លួនស្តីពីក្រុមអាទិភាពសម្រាប់ការចាក់វ៉ាក់សាំងបន្ទាប់ពីចក្រភពអង់គ្លេសបានយល់ព្រមលើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer សម្រាប់ការប្រើប្រាស់បន្ទាន់ក្នុងខែនេះ។

JCVI បានណែនាំឲ្យស្ត្រីមានផ្ទៃពោះកុំមកចាក់វ៉ាក់សាំងអី។ JCVI សរសេរថា “មិនមានទិន្នន័យណាមួយស្តីពីសុវត្ថិភាពនៃវ៉ាក់សាំងកូវីដលើស្រ្តីមានផ្ទៃពោះទេ”។
ដោយសារតែខ្វះភស្តុតាង JCVI បានគាំទ្រវិធីសាស្រ្តប្រុងប្រយ័ត្នជាមុនហើយបច្ចុប្បន្នមិនបានណែនាំការចាក់វ៉ាក់សាំងកូវីដលើស្រ្តីមានផ្ទៃពោះទេ។
៣. មនុស្សដែលមានប្រតិកម្មអាឡ័កស៊ី
និយ័តកចក្រភពអង់គ្លេសបានចេញការព្រមានថា ប្រជាជនដែលមានប្រវតិ្តនៃប្រតិកម្មអាឡ័កស៊ីមិនគួរទទួលវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer / BioNTech នាពេលបច្ចុប្បន្ននេះទេ។

ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីបុគ្គលិក NHS ពីរនាក់ដែលចាក់វ៉ាក់សាំង Pfizer / BioNTech មានប្រតិកម្មអាឡ័កស៊ី។
ទីភ្នាក់ងារបទប្បញ្ញត្តិស្តីពីផលិតផលថ្នាំនិងថែទាំសុខភាព (MHRA) បានផ្តល់ដំបូន្មានជាមុនដល់ NHS ថា អ្នកដែលមានប្រវត្តិប្រតិកម្មអាឡ័កស៊ីចំពោះថ្នាំ ម្ហូបអាហារឬវ៉ាក់សាំងមិនគួរទទួលថ្នាំបង្ការឡើយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ សហរដ្ឋអាមេរិករង់ចាំអនុម័តវ៉ាក់សាំង ខណៈ ដែលការស្លាប់ក្នុងប្រទេស កើនឡើងដល់ ៣ពាន់នាក់
ចុចអាន៖ កាណាដា ក្លាយជាប្រទេសទី២ដែលយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


