ព័ត៌មានអន្ដរជាតិ
ហាងស្រាអាយុជាងមួយសហស្សវត្សនៅអង់គ្លេសបិទទ្វារព្រោះវិបត្តិកូវីដ
ហាងស្រា Ye Olde Fighting Cocks ស្ថិតនៅផ្លូវ Albans ភាគខាងជើងទីក្រុងឡុងដ៍បានចាប់ផ្តើមបើកដំណើរការអាជីវកម្មតាំងពីឆ្នាំ៧៩៣។ នេះបើយោងតាមវេបសាយរបស់ហាង។
យោងតាមសេចក្តីប្រកាសរបស់លោក Christo Tofalli ដែលផ្សាយនៅលើផេករបស់ហាងកាលពីថ្ងៃសុក្រថា ឥឡូវហាងបានបិទទ្វារអាជីវកម្មរបស់ខ្លួនហើយ បន្ទាប់ពីជួបបញ្ហាស្ថានភាពហិរញ្ញវត្ថុ។

លោក Tofalli បានសរសេរថា ៖«យូរមកហើយជាមួយក្រុមការងារ ខ្ញុំបានព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីបន្តហាងឲ្យដំណើរការ។ ទោះបីជាយ៉ាងណា រយៈពេល២ឆ្នាំចុងក្រោយនេះ មានបញ្ហាធ្ងន់ធ្ងរមិនធ្លាប់មានពីមុនសម្រាប់ឧស្សាហកម្មបដិសណ្ឋារកិច្ច និងបានយកឈ្នះពួកយើងទាំងអស់គ្នាដែលបានកំពុងខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធានាហាងដែលឈ្នះពានរង្វាន់រាប់មិនអស់នេះអាចបន្តបើកនាថ្ងៃខាងមុខទៀត»។
លោក Tofalli បាននិយាយថា លក្ខខណ្ឌពាណិជ្ជកម្មជួបបញ្ហាលំបាកខ្លាំងតាំងពីមុនពេលវិបត្តិកូវីដ-១៩កើតឡើង ប៉ុន្តែផលប៉ះពាល់ដោយសារកូវីដបានបំផ្លិចបំផ្លាញបន្ថែមទៀត និងបានចាកចេញពីហាងស្រាដែលតស៊ូបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន។

លោកបានសរសេរថា ៖«វាទៅដោយគ្មានវាចា ខ្ញុំពិតជាខូចចិត្តខ្លាំងណាស់។ ហាងស្រានេះមានអ្វីពិសេសច្រើនលើសពីអាជីវកម្មសម្រាប់ខ្ញុំ ហើយខ្ញុំមានកិត្តិយសដែលបានរួមចំណែកជាផ្នែកមួយតូចនៅក្នុងប្រវត្តិសាស្ត្ររបស់វា»។
ឧស្សាហកម្មហាងស្រានៅចក្រភពអង់គ្លេសបានកំពុងវេទនាតាំងពីមុនពេលវិបត្តិកូវីដ ស្របពេលមនុស្សម្នាបានផ្អាកពិសាគ្រឿងស្រវឹងនៅក្លឹបកម្សាន្ត បារ ភោជនីយដ្ឋាន និងផ្ទះសម្បែងង។
យោងតាមការិយាល័យស្ថិតិជាតិអង់គ្លេសបានឲ្យដឹងថា ចន្លោះឆ្នាំ២០០៨ និង២០១៨ ហាងស្រាជាង១១០០០កន្លែងបានបិទទ្វារ។ កាត់បន្ថយចំនួនសរុបជិត១ភាគ៤។

យោងតាមក្រុមប្រឹក្សាទេសចរណ៍ក្នុងស្រុកបានបង្ហាញថា រចនាបថសំខាន់របស់ហាងស្រា Ye Olde Fighting Cocks ត្រូវបានកសាងក្នុងសតវត្សរ៍ទី១១ និងដើមឡើយត្រូវបានគេប្រើសម្រាប់ជាផ្ទះព្រាប៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៤ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


