Connect with us

ព័ត៌មានអន្ដរជាតិ

ផ្កាមិនរីក កូរ៉េខាងជើង ដាក់គុកអ្នកថែសួន និងបង្ខំឲ្យធ្វើពលកម្មធ្ងន់ធ្ងរ

បានផុស

នៅ

ក្រុមអ្នកថែសួននៅក្នុងប្រទេសកូរ៉េខាងជើង ត្រូវបានបញ្ជូនទៅជំរំធ្វើពលកម្មធ្ងន់ធ្ងរ បន្ទាប់ពីផ្កាពិសេសរាប់ពាន់ដើម មិនរីក។

Kim Jong-un sends North Korean gardeners to labour camps as special flowers don't bloom
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្កា “Kimjongilia”  ដែលដាក់ឈ្មោះតាមឪពុករបស់លោក គីម ជុងអ៊ុន និងជាអតីតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល ត្រូវតែរីកនៅថ្ងៃទី១៦ខែកុម្ភៈ ដើម្បីប្រារព្ធខួបកំណើតរបស់មេដឹកនាំ ដែលបានទទួលមរណភាព។

ព្រឹត្តិការណ៍នេះត្រូវបានគេស្គាល់ថាជា “ទិវាផ្កាយរះចែងចាំង” ហើយជាទូទៅ គេឃើញនៅតាមដងផ្លូវនានាក្នុងប្រទេសនេះ មានដាក់ផ្កាពណ៌ក្រហមជាជួរៗដើម្បីគោរពដល់លោក គីម ជុងអ៊ីល ដែលបានទទួលមរណភាពកាលពីឆ្នាំ ២០១១ ក្នុងអាយុ ៦៩ឆ្នាំ។

Kimjongilias

ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាជាមួយនឹងការផ្គត់ផ្គង់ឧស ដែលប្រើដើម្បីធ្វើឲ្យសីតុណ្ហភាពសមស្រប និងសំណើមដ៏ល្អនៅក្នុងផ្ទះកញ្ចក់ដែលដាំផ្កា មានន័យថា ឆ្នាំនេះ អ្នកថែសួនមិនអាចឲ្យផ្ការីកបានទាន់ពេលទេ។

យោងតាមសារព័ត៌មាន Daily NK News បានរាយការណ៍ថា អ្នកថែសួនត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែសក្នុងការដាំដុះ ដោយអ្នកខ្លះត្រូវបានកាត់ទោសឲ្យជាប់គុកប្រាំមួយខែ នៅក្នុងជំរំធ្វើពលកម្មធ្ងន់ធ្ងរ។

កសិដ្ឋាននេះមានទីតាំងនៅក្នុងស្រុក Samsu ហើយអ្នកគ្រប់គ្រងឈ្មោះ Han ក៏ត្រូវបានគេរាយការណ៍ថា ទទួលទោសជាប់គុករយៈពេល៦ខែផងដែរ។

Kimjongilias

គួរបញ្ជាក់ថា ខួបកំណើតរបស់លោក គីម ជុងអ៊ីល ក៏ជាថ្ងៃបុណ្យជាតិដ៏សំខាន់បំផុតមួយផងដែរ របស់ប្រទេសកូរ៉េខាងជើង។

ដើម្បីប្រារព្ធខួបលើកទីដប់នៃការទទួលមរណភាពរបស់គាត់កាលពីឆ្នាំមុន ប្រជាជនកូរ៉េខាងជើងត្រូវបានបង្ខំឲ្យកាន់ទុក្ខរយៈពេល១១ថ្ងៃ ដោយក្នុងអំឡុងពេលនោះ ការសើច និងផឹកស្រាត្រូវបានហាមឃាត់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម