ព័ត៌មានអន្ដរជាតិ
លោក Biden៖ លោក Zelenskyy ជាអ្នកបំផុសគំនិតពិភពលោក
លោកប្រធានាធិបតី Biden បាននិយាយនៅក្នុងសុន្ទរកថា State of the Union កាលពីយប់ថ្ងៃអង្គារទី០១ ខែមីនាថា ប្រធានាធិបតីអ៊ុយក្រែនលោក Voldymyr Zelenskyy ជាអ្នកបំផុសគំនិតពិភពលោក ស្របពេលដែលលោកស្នាក់នៅក្នុងរដ្ឋធានី កៀវ ខណៈស្ថិតនៅក្រោមការឡោមព័ទ្ធដោយយោធារុស្ស៊ី។

លោក Biden និយាយថា “កាលពីប្រាំមួយថ្ងៃមុន លោក Vladimir Putin នៃប្រទេសរុស្ស៊ី បានព្យាយាមអង្រួនមូលដ្ឋានគ្រឹះនៃពិភពលោកសេរី ដោយគិតថា គាត់អាចធ្វើឲ្យវាងាកទៅរកវិធីគំរាមកំហែងរបស់គាត់។ ប៉ុន្តែគាត់បានគណនាខុស គាត់គិតថាគាត់អាចចូលទៅក្នុងអ៊ុយក្រែន ហើយពិភពលោកនឹងក្រឡាប់ចក្រ។ ផ្ទុយទៅវិញ គាត់បានជួបជាមួយ កំពែងនៃកម្លាំង ដែលគាត់មិនដែលនឹកស្មានដល់។ គាត់បានជួបប្រជាជនអ៊ុយក្រែន និងប្រធានាធិបតី Zelenskyy”។
លោក Biden បន្ថែមថា “ជនជាតិអ៊ុយក្រែនគ្រប់រូប ការមិនភ័យខ្លាចរបស់ពួកគេ ការប្តេជ្ញាចិត្តភាពក្លាហានរបស់ពួកគេ បានបំផុសគំនិតពិភពលោកយ៉ាងពិតប្រាកដ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Fox
ចុចអាន៖ សុន្ទរកថារបស់លោក Zelensky ទៅកាន់ EU ធ្វើឲ្យអ្នកបកប្រែអួលដើម ក (មានវីដេអូ)
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


