Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​​ជំងឺ​​កូវីដ​​​កូរ៉េ​ខាង​​ត្បូង​​ក៏​អាច​​​​ទៅ​​បោះ​​ឆ្នោត​​ជ្រើស​រើស​​ប្រធានាធិបតីបាន

បានផុស

នៅ

ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​រៀប​ចំ​ឲ្យ​អ្នក​ឆ្លង​កូវីដ-១៩​ដែល​មាន​ជាង​មួយ​លាន​នាក់​អាច​ទៅ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​បាន បើ​ទោះ​ជា​វិបត្តិ​កូវីដ-១៩​ប្រចាំ​ថ្ងៃ​កំពុង​រាតត្បាត​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី​ភ្នាក់​គ្រប់​គ្រង​ និង​បង្ការ​ជំងឺ​​កូរ៉េ​ខាង​ត្បូង (KDCA) បាន​និយាយ​នៅ​ថ្ងៃ​ពុធ ទី​៩ ខែ​មីនា​ នេះថា ​កូរ៉េ​ខាង​ត្បូង​មាន​ករណី​ឆ្លង​កូវីដ-១៩​ប្រចាំ​ថ្ងៃ​ថ្មី​ខ្ពស់​បំផុត​ជាប់​កំណត់​ត្រា​ដល់​ទៅ ៣៤២ ៤៤៦​នាក់ ខណៈ​​វីរុស​បំប្លែង​ខ្លួន Omicron កំពុង​រាត​ត្បាត​ខ្លាំង។

ទី​ភ្នាក់​ងារ KDCA បានបន្ថែមថា ជា​មួយ​គ្នា​នេះ ករណី​ស្លាប់​ថ្មី​មាន​ចំនួន​១៥៨​នាក់។ 

កូរ៉េ​ខាង​ត្បូង​​កំពុង​ទទួល​រង​រលក​នៃ​វីរុស Omicron ​ដែល​មាន​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ជា​រៀង​រាល់​ថ្ងៃ​ជាង​២​សែន​ក្នុង​ខែ​មីនា​នេះ។

អាជ្ញាធរ​សុខភាព​បាន​និយាយ​ថា ខណៈ​ពេល​ប្រទេស​កំពុង​ត្រៀម​រៀប​ចំ​សម្រាប់​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​ប្រធានាធិបតី​នា​ថ្ងៃ​ពុធ​នេះ ប្រជា​ជន​ជាង​មួយ​លាន​នាក់​បាន​កំពុង​ព្យាបាល​ជំងឺ​កូវីដ-១៩ បន្ទាប់​ពី​ធ្វើ​តេស្ត​ឃើញ​វិជ្ជមាន។ ​កាល​ពី​ខែ​មុន ប្រទេស​នេះ​ក៏​បាន​​កែ​ប្រែ​ច្បាប់​បោះ​ឆ្នោត​ដើម្បី​ធានា​ឲ្យ​អ្នក​ដែល​ឆ្លង​កូវីដក៏​អាច​ទៅ​បោះ​ឆ្នោត​បាន​ដែរ។

ប្រជា​ជន​ដែលឆ្លង​កូវីដ ឬ​កំពុង​ធ្វើ​ចត្តាឡីស័ក​អាច​ដើរ ឬ​ជិះ​រថយន្ត​ឈ្នួល​ ឬ​ក៏​រថយន្ត​សង្គ្រោះ​បន្ទាន់​ដែល​រៀប​ចំ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​បាន​ទៅ​កាន់​មណ្ឌល​បោះ​ឆ្នោត​ដែល​កន្លែង​បោះ​ឆ្នោត​ត្រូវ​បាន​រៀប​ចំ​ដាច់​ដោយ​ឡែក។ ពួក​គេ​ត្រូវ​បាន​​បែង​ចែក​រយៈ​ពេល​មួយ​ម៉ោង​នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​ទី​២មុន​កាល​កំណត់ និង​រយៈ​ពេល​មួយ​ម៉ោង​កន្លះ​នៅ​ថ្ងៃ​ពុធ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម