ព័ត៌មានអន្ដរជាតិ
មកទៀតហើយ ប្រទេសមួយនៅ អឺរ៉ុប រកឃើញ វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី មិនស្គាល់ឈ្មោះ
ក្រសួងសុខាភិបាលរបស់អ៊ីស្រាអែលបានប្រកាសពីការរកឃើញករណីកូវីដបំប្លែងខ្លួនប្រភេទថ្មីមួយទៀតដែលមិនស្គាល់ឈ្មោះចំនួន ២ ករណី ។

កាសែត Jerusalem Post បានរាយការណ៍ថា យោងតាមក្រសួង ករណីទាំងពីរនេះត្រូវបានរកឃើញ ក្នុងអំឡុងពេលធ្វើតេស្តម៉ាស៊ីនធំ PCR ជាប្រចាំដែលធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិ Ben Gurion សម្រាប់អ្នកដំណើរទាំងអស់ដែលចូលមកក្នុងប្រទេស ។
ក្រសួងបានបន្តថា អ្នកដែលឆ្លងមេរោគនេះត្រូវបានគេរាយការណ៍ថាកំពុងមានរោគសញ្ញាស្រាល រួមមានគ្រុនក្តៅ ឈឺក្បាល និងឈឺសាច់ដុំ ហើយក្រសួងកំពុងបន្តតាមដានស្ថានការណ៍នៅអាកាសយានដ្ឋាន ហើយនឹងផ្តល់ព័ត៌មានបន្ថែម បើមានករណីស្រដៀងគ្នានេះ ។

ចំណែកអ្នកនាំពាក្យមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Shamir Assaf Harofeh ជាកន្លែងដែលការធ្វើតេស្ត PCR ត្រូវបានធ្វើឡើងជាបន្តបន្ទាប់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការវិភាគទិន្នន័យបានបង្ហាញឲ្យឃើញហ្សែនមួយនៃវីរុសថ្មីនេះ ពោលអាចជាការរួមបញ្ចូលគ្នានៃវីរុសបំបាំងកាយទម្រង់ BA.1 និង BA.2 ដែលក្លាយចេញពីវីរុសបំប្លែងខ្លួនអូមីក្រុង ។
អ្នកនាំពាក្យមជ្ឈមណ្ឌលខាងលើសង្កត់ធ្ងន់ថា ដោយសារវីរុសបំប្លែងខ្លួនថ្មីនេះមិនទាន់ត្រូវបានរកឃើញនៅកន្លែងណាផ្សេងទៀតក្នុងពិភពលោក ដូច្នេះមិនសូវមានគេស្គាល់ច្រើនអំពីវានោះទេ ។ ប៉ុន្តែវេជ្ជបណ្ឌិតជាន់ខ្ពស់នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hadassah គឺលោកសាស្ត្រាចារ្យ Dror Mevorach បាននិយាយថា “រៀងរាល់ ២ ទៅ ៣ សប្តាហ៍តែងតែមានវីរុសបំប្លែងខ្លួនថ្មីមួយ“ ។

ជាចុងក្រោយលោក Mevorach បញ្ជាក់ថា “ដរាបណាវាមិនទាន់បង្កើតជាការឆ្លងថ្មី វានឹងមិនត្រូវបានកំណត់ថាជាវីរុសបំប្លែងខ្លួនគួរព្រួយបារម្ភ និងត្រូវយកចិត្តទុកដាក់នោះទេ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Tribune
ចុចអាន ៖ មកដឹង អាវុធសាហាវៗមួយចំនួនដែល រុស្ស៊ី និងអ៊ុយក្រែន កំពុងប្រើក្នុង សង្គ្រាម ពេលនេះ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


