Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹង អាវុធសាហាវៗមួយចំនួនដែល រុស្ស៊ី និងអ៊ុយក្រែន កំពុងប្រើក្នុង សង្គ្រាម ពេលនេះ

បានផុស

នៅ

រហូតមកដល់ពេលនេះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តឆាបឆេះកាន់តែខ្លាំងឡើងៗ និងបានឈានដល់សប្ដាហ៍ទី ៤ ហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រុស្ស៊ីត្រូវបានគេមើលឃើញថា បានបញ្ចេញអាវុធខុសច្បាប់ និងសាហាវៗមួយចំនួនប្រឆាំងនឹងជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសនេះបានលុកលុយប្រទេសជិតខាង ហើយនេះគឺជាអាវុធមួយចំនួនៗដែលប្រទេសទាំងពីរប្រើក្នុងសង្គ្រាមបច្ចុប្បន្ន៖

អាវុធកម្ដៅ ឬគ្រាប់បែក Vacuum Bomb

អាវុធកម្ដៅ Vacuum Bomb ត្រូវបានគេស្គាល់ថាជាគ្រាប់បែកសុញ្ញកាស ព្រោះវាបឺតខ្យល់ចេញពីសួតរបស់ជនរងគ្រោះ ហើយវាផ្ទុះជា ២ ដំណាក់កាល ។

នៅដំណាក់កាលដំបូង គ្រាប់បែកនេះផ្ទុះ ហើយបំផ្លាញបរិស្ថានជុំវិញខ្លួនភ្លាមៗជាមួយនឹងកម្លាំងដ៏សាហាវ ។ បន្ទាប់មកវាបញ្ចេញរលកនៃសារធាតុគីមីពុលទៅក្នុងខ្យល់ដែលអាចសាយភាយចូលទៅក្នុងអគារ ឬជម្រកក្បែរនោះ ។

ប៉ុន្មានវិនាទីក្រោយមក គ្រាប់បែកនេះបានបំផ្ទុះលើកទី ២ ដែលបញ្ឆេះសារធាតុគីមី ហើយបឺតអុកស៊ីសែនពីបរិយាកាសជុំវិញដើម្បីបង្កើតជារលកផ្ទុះដ៏ខ្លាំង និងសម្ពាធ ។ វាអាចបំផ្ទុះរាងកាយមនុស្ស និងកម្ទេចសរីរាង្គខាងក្នុងផងដែរ ។

ច្បាប់អន្តរជាតិហាមប្រាមការប្រើប្រាស់អាវុធ Vacuum Bomb ប្រឆាំងនឹងជនស៊ីវិល ប៉ុន្តែពួកគេមិនខុសច្បាប់ក្នុងការប្រើប្រឆាំងនឹងគោលដៅយោធានោះទេ ។ អាវុធកម្ដៅនេះមានគ្រប់ទំហំ រាប់ចាប់ពីគ្រាប់បែកដៃ រហូតដល់ប្រភេទធំៗ ដែលអាចដាក់ពង្រាយពីយន្តហោះបាន ។

វាត្រូវបានគេដឹងថាប្រើប្រាស់ក្នុងការប្រយុទ្ធគ្នាលើអ៊ុយក្រែនកាលពីថ្ងៃទី២៨ ខែកុម្ភៈ ប៉ុន្តែមិនត្រូវបានគេដឹងជាសាធារណៈថាប្រើនៅទីតាំងណាក្នុងប្រទេសអ៊ុយក្រែននោះទេ ។

គ្រាប់បែកចង្កោម

គ្រាប់បែកចង្កោម គឺជាមីស៊ីលដែលផ្ទុះនៅលើអាកាសដើម្បីបញ្ចេញគ្រាប់បែកតូចៗលើតំបន់ដ៏ធំមួយ ។ កាំជ្រួចមីស៊ីលនេះ​អាច​ត្រូវ​បាន​បាញ់​ចេញ​ពី​ដី​ដោយ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ធុន​ធ្ងន់ ឬ​ទម្លាក់​ពី​យន្តហោះ ។

នៅពេលដែលវាហៅទៅជិតគោលដៅ ផ្នែកខាងមុខបានផ្ទុះ ដោយបញ្ចេញគ្រាប់បែកតូចៗទំហំប៉ុនកំប៉ុងភេសជ្ជៈលើផ្ទៃដីដែលមានទំហំប៉ុនទីលានបាល់ទាត់ ហើយចុងកន្ទុយរបស់គ្រាប់មិនផ្ទុះនោះទេ ប៉ុន្តែកម្ទេចកម្ទីរបស់វាអាចបណ្តាលឲ្យខូចខាត នៅពេលដែលវាធ្លាក់ដល់ដី ។

សម្ព័ន្ធមិត្តរបស់អង្គការណាតូ និងអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថាបានប្រើប្រាស់គ្រាប់បែកចង្កោមក្នុងការវាយប្រហាររបស់ខ្លួនលើប្រទេសនេះ ។

ឧប្បត្តិហេតុ​រួម​មាន​ការ​វាយ​ប្រហារ​នៅ​ជិត​មន្ទីរពេទ្យ​ក្នុង​ក្រុង Vuhledar នៅ​ថ្ងៃ​ដំបូង​នៃ​ការ​លុក​លុយ​ ពោលនៅថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ដែល​ជន​ស៊ីវិល​ជា​ច្រើន​នាក់​ត្រូវ​បាន​សម្លាប់ ។ ក្រុមសិទ្ធិមនុស្សនិយាយថា គ្រាប់បែកចង្កោមបានសម្លាប់មនុស្ស ៣ នាក់ រួមទាំងកុមារម្នាក់ នៅពេលដែលសាលាមត្តេយ្យក្នុងទីក្រុង Okhtyrka ត្រូវបានវាយប្រហារកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ។

ស្របពេលជាមួយគ្នានេះ គ្រាប់បែកចង្កោមក៏ត្រូវបានគេរាយការណ៍ថាបានប្រើនៅក្នុងការវាយប្រហារដែលបានសម្លាប់ជនស៊ីវិលនៅក្នុងតំបន់លំនៅដ្ឋាននៃ Kharkov ដែលជាទីក្រុងធំទី ២ របស់អ៊ុយក្រែនកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ខណៈការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមត្រូវបានចាប់ផ្តើមទៅលើការប្រើប្រាស់គ្រាប់បែកចង្កោមរបស់រុស្ស៊ី ។

មីស៊ីល Stinger

កាំជ្រួចមីស៊ីល Stinger ដែលត្រូវបានគេស្គាល់ថា FIM-92 គឺជាប្រភេទមីស៊ីលបាញ់នៅលើដី ហើយវាមានសមត្ថភាពបាញ់ទម្លាក់យន្តហោះដែលហោះហើរទាប ដូចជាឧទ្ធម្ភាគចក្រ ឬយន្តហោះខ្នាតតូចជាដើម ។

អាវុធបាញ់ពីដីទៅអាកាសនេះមានទម្ងន់ស្រាល ងាយស្រួលក្នុងចល័តទីតាំងជុំវិញ និងអាចបាញ់បានដោយមនុស្សតែម្នាក់ប៉ុណ្ណោះ ។

មីស៊ីល Stinger ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អាវុធ​សំខាន់​ក្នុង​ការ​ជួយ​អ៊ុយក្រែន​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​កងកម្លាំង​រុស្ស៊ី ។

ទន្ទឹមនោះ ក្រសួងការបរទេសរុស្ស៊ីបានអំពាវនាវឲ្យសហភាពអឺរ៉ុប និងបណ្តាប្រទេសណាតូ “បញ្ឈប់ការបញ្ជូនអាវុធ” ទៅកាន់អ៊ុយក្រែន ដោយលើកឡើងពីការព្រួយបារម្ភថា មីស៊ីល Stinger អាចបញ្ចប់ទៅក្នុងដៃរបស់ភេរវករ និងបង្កការគំរាមកំហែងដល់ក្រុមហ៊ុនអាកាសចរណ៍ ។

មីស៊ីល Javelin

កាំជ្រួចមីស៊ីល Javelin ដែលត្រូវបានគេស្គាល់ថា FGM-148 ត្រូវបានរចនាឡើងដើម្បីបំផ្លាញរថក្រោះដែលស្ដើងបំផុត ។ ពួកវាអាចចល័តបាន មានភ្លើង និងអាចដាក់លើស្មារបស់មនុស្សម្នាក់ ។

ពួកវាអាចហោះហើរក្នុងចម្ងាយរហូតដល់ ៤.៥ គីឡូម៉ែត្រ ហើយក៏អាចប្រើក្នុងការវាយប្រហារលើយានជំនិះ អគារ ឬយន្តហោះដែលហោះហើរទាបផងដែរ ។

ដូចមីស៊ីល Stinger ដែរ, មីស៊ីល Javelin គឺជាផ្នែកមួយដ៏សំខាន់នៃឃ្លាំងអាវុធរបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ។

របាយការណ៍មួយបាបង្ហាញថា មានរថពាសដែកចំនួន ២៨០ គ្រឿងត្រូវបានបំផ្លាញដោយមីស៊ីល Javelin ក្នុងប្រទេសអ៊ុយក្រែន ក្នុងចំណោមរថពាសដែក ៣០០ គ្រឿងដែលត្រូវបានបាញ់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ ABC News

ចុចអាន ៖ នេះប្រាក់ខែទាហានស៊ីឈ្នួលបរទេសដែល រុស្ស៊ី ផ្ដល់ឲ្យប្រយុទ្ធជាមួយ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ១៦ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម២៩ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៤២ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម