ព័ត៌មានអន្ដរជាតិ
ចិន តបទៅអ្នកចោទខ្លួនថានៅក្រោយបញ្ហា អ៊ុយក្រែន ៖ “កុំភ្លេចថា ពេលចង្អុលទៅអ្នកដទៃ ម្រាម ៣ អ្នកចង្អុលមកខ្លួនឯងវិញ”
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបទៅនឹងប្រទេសដែលចោទចិនថា ឈរនៅក្រោយបញ្ហាអ៊ុយក្រែន ដោយលោកលើកឡើងថា អ្នកគួរសួរខ្លួនឯងវិញនូវសំណួរទាំងនេះ ។

លោក Zhao បាននិយាយថា “កុំភ្លេចថា នៅពេលដែលអ្នកចង្អុលទៅអ្នកដទៃ ប៉ុន្តែម្រាមដៃ ៣ របស់អ្នកគឺចង្អុលមកអ្នកវិញ ។ អ្នកគួរសួរខ្លួនឯងវិញថា តើអ្នកបានដើរតួនាទីអ្វីខ្លះក្នុងវិបត្តិអ៊ុយក្រែននេះ?តើអ្នកណាជំរុញឲ្យអង្គការណាតូពង្រីកទៅទិសខាងកើតចំនួន ៥ ដង? តើអ្នកណាបានបញ្ឆេះស្ថានការណ៍នៅអ៊ុយក្រែន ហើយបានបំភាន់ និងបង្កើនភាពតានតឹងអស់ជាច្រើនខែ ហើយអនុញ្ញាតឲ្យវារំកិលចេញពីការគ្រប់គ្រង?” ។
លោកបញ្ជាក់ថា ចំពោះបញ្ហាអ៊ុយក្រែន ប្រទេសចិនបានធ្វើការសម្រេចចិត្តដោយឯករាជ្យក្នុងស្មារតីនៃវត្ថុបំណង និងយុត្តិធម៌ ហើយផ្អែកលើគុណសម្បត្តិនៃបញ្ហានេះ ។ ចិនបាននិងកំពុងដើរតួនាទីស្ថាបនាក្នុងការលើកកម្ពស់ការចរចាសន្តិភាព ។ នៅថ្ងៃទី ២ នៃជម្លោះ លោកប្រធានាធិបតី Xi Jinping បាននិយាយទៅកាន់លោកប្រធានាធិបតី Vladimir Putin តាមទូរស័ព្ទតាមការអញ្ជើញ និងបង្ហាញពីបំណងរបស់ប្រទេសចិនដែលចង់ឃើញរុស្ស៊ី និងអ៊ុយក្រែនរៀបចំកិច្ចចរចាសន្តិភាពឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

ទន្ទឹមនោះ ប៉ុន្មានថ្ងៃក្រោយលោកប្រធានាធិបតី Xi មានជំនួបកំពូលតាមវីដេអូជាមួយប្រធានាធិបតីបារាំង Emmanuel Macron និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ហើយបានរំលឹកឡើងវិញថា យើងត្រូវរួមគ្នាគាំទ្រកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយលើកទឹកចិត្តឲ្យភាគីទាំងពីររក្សាសន្ទុះនៃការចរចា យកឈ្នះការលំបាក បន្តការពិភាក្សា និងនាំមកនូវលទ្ធផលដោយសន្តិវិធី ។
ចំណែកទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសលោក Wang Yi បានសន្ទនាតាមទូរស័ព្ទជាមួយភាគីនានាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ រួមមាន សហភាពអឺរ៉ុប អាមេរិក រុស្ស៊ី និងអ៊ុយក្រែន ហើយបានដាក់ចេញនូវគំនិតផ្តួចផ្តើមចំនួន ៦ សម្រាប់ស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែន ដោយបង្កើតការឯកភាពគ្នាលើ និងជំរុញកិច្ចខិតខំប្រឹងប្រែងសម្រាប់ការបន្ថយស្ថានការណ៍ និងការចរចាសន្តិភាព ។

លោក Wang បានសង្កត់ធ្ងន់ថា យើងសង្ឃឹមថាភាគីពាក់ព័ន្ធទាំងអស់អាចរក្សាភាពត្រជាក់ចិត្ត និងអនុវត្តការអត់ធ្មត់ លើកទឹកចិត្ត និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងការទូតដែលអំណោយផលដល់ការដោះស្រាយដោយសន្តិវិធីនៃវិបត្តិអ៊ុយក្រែន និងរួមគ្នាធ្វើឲ្យស្ថានការណ៍កាន់តែត្រជាក់ ។
ខ្ញុំចង់បញ្ជាក់ថា ការដាក់ទណ្ឌកម្មមិនអាចដោះស្រាយបញ្ហាអ៊ុយក្រែនបានទេ ។ ក្រៅពីការខាតបង់ផ្នែកសេដ្ឋកិច្ចលើភាគីជាច្រើន ទណ្ឌកម្មនឹងរំខានដល់ដំណើរការនៃដំណោះស្រាយនយោបាយ ហើយពិតជាគ្មានប្រយោជន៍ឡើយ ។ នៅពេលទំនាក់ទំនងជាមួយរុស្ស៊ី អាមេរិកមិនគួរដាក់ទណ្ឌកម្ម និងយុត្តាធិការរយៈពេលយូរលើក្រុមហ៊ុន និងបុគ្គលរបស់ចិន ឬបំផ្លាញសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ចិនទេ បើមិនដូច្នេះទេ ចិននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅវិញ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Shanghai Eye
ចុចអាន ៖ អារ៉ាប៊ីសាអូឌីត ពិចារណាលក់ប្រេងទៅឲ្យ ចិន គិតជា ប្រាក់យ័ន ជំនួស ដុល្លារអាមេរិក
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


