Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky៖ អ៊ុយក្រែន នឹងមិនឱនក្បាល ចំពោះឱសានវាទរបស់ រុស្ស៊ី ឡើយ

បានផុស

នៅ

លោកប្រធានាធិបតី Voldymyr Zelensky បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អ៊ុយក្រែននឹងមិនឱនក្បាល ចំពោះឱសានវាទពីរុស្ស៊ីទេ ហើយទីក្រុងនានាដូចជា កៀវ, Mariupol ឬ Kharkov នឹងមិនទទួលយកការកាន់កាប់របស់រុស្ស៊ីឡើយ។

This image has an empty alt attribute; its file name is GettyImages-1238915578-scaled-e1646474313403-1024x683.webp

លោក Zelensky បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលផ្សាយដោយក្រុមហ៊ុនសាធារណៈអ៊ុយក្រែន Suspilne ថា “យើងមានឱសានវាទជាមួយនឹងការទាមទារនៅក្នុងនោះ។ បើធ្វើតាម យើងនឹងបញ្ចប់សង្រ្គាម”។

រុស្ស៊ីបានដាក់ថ្ងៃកំណត់ឲ្យអ៊ុយក្រែន ចុះចាញ់នៅទីក្រុងកំពង់ផែ Mariupol ដែលត្រូវបានឡោមព័ទ្ធ ដោយនិយាយថា ជនស៊ីវិល និងក្រុមយុទ្ធជននឹងទទួលបានផ្លូវធ្វើដំណើរដោយសុវត្ថិភាពចេញពីទីក្រុង ដរាបណាពួកគេទម្លាក់អាវុធចុះ។

ប៉ុន្តែអ៊ុយក្រែនមិនអើពើនឹងឱសានវាទនោះទេ ការចុះចាញ់មិនមែនជាជម្រើសឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អាមេរិក គិតគូរ ផ្តល់ប្រព័ន្ធការពារដែនអាកាសរយៈកម្ពស់ខ្ពស់ឲ្យ អ៊ុយក្រែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម