ព័ត៌មានអន្ដរជាតិ
China Eastern បញ្ជាក់ពីការស្លាប់ក្នុងការធ្លាក់យន្តហោះម្សិលមិញ ខណៈអាមេរិកតែងតាំងអ្នកស៊ើបអង្កេត
ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានតែងតាំងអ្នកស៊ើបអង្កេតសុវត្ថិភាពអាកាសជាន់ខ្ពស់ម្នាក់ដើម្បីជាតំណាងសហរដ្ឋអាមេរិកដើម្បីទៅធ្វើការស៊ើបអង្កេតនៃការធ្លាក់យន្តហោះ Boeing 737-800 ជិតទីក្រុង Wuzhou ប្រទេសចិន។
NTSB បានបន្ថែមថា ជាមួយគ្នានេះ តំណាងពី Boeing, CFM ដែលជាក្រុមហ៊ុនដាក់ទុនរួមគ្នារវាង General Electric និង Safran ដែលផលិតម៉ាស៊ីន ព្រមទាំងរដ្ឋបាលអាកាសចរណ៍សហព័ន្ធជាទីប្រឹក្សាបច្ចេកទេស។

ក្រុមហ៊ុនអាកាសចរណ៍ China Eastern បានបញ្ជាក់ពីការស្លាប់ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ១៣២នាក់បានទៅតំបន់ភ្នំនៅភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃចន្ទ ទី២១ ខែមីនា ក្រោយពេលបាត់ការទំនាក់ទំនងជាមួយការគ្រប់គ្រងចរាចណ៍អាកាស និងធ្លាក់ពីកម្ពស់រាប់ពាន់ម៉ែត្រក្នុងរយៈពេលត្រឹមតែ៣នាទី។
យោងតាមរដ្ឋបាលអាកាសចរណ៍ស៊ីវិល (CAAC) បានឲ្យដឹងថា ជើងហោះហើរយន្តហោះ Boeing 737-800 ចេញពីទីក្រុង Kunming ឆ្ពោះទៅកាន់ទីក្រុង Guangzhou បានបាត់ការទាក់ទនងពីក្រុង Wuzhou ក្នុងតំបន់ Guangxi កាលពីរសៀលថ្ងៃចន្ទ។
នៅទីក្រុង Guangzhou បុគ្គលិកបានជួយមនុស្សជាទីស្រឡាញ់នៃអ្នកដំណើរ១២៣នាក់ និងបុគ្គលិកបម្រើការលើយន្តហោះ៩នាក់ដែលបានឈប់ផ្តល់ព័ត៌មានហោះហើរ បន្ទាប់ពីធ្លាក់ពីកម្ពស់សរុប៧៩២៥ម៉ែត្រក្នុងរយៈពេលតែ៣នាទី។

ក្រុមហ៊ុន China Eastern បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដោយមិនផ្តល់ព័ត៌មានលំអិតថា ៖«ក្រុមហ៊ុនសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះអ្នកដំណើរ និងបុគ្គលិកដែលបានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនេះ»។
យោងតាម CCTV បានផ្សាយថា គ្រោះថ្នាក់បានជំរុញឲ្យប្រតិកម្មជាសាធារណៈយ៉ាងឆាប់រហ័សខុសពីធម្មតាពីលោកប្រធានាធិបតី ស៊ី ជិនពីង ដែលមានប្រសាសន៍ថា លោកពិតជារន្ធត់ណាស់ និងបញ្ជាឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ព្រមទាំងអំពាវនាវឲ្យមានសុវត្ថិភាពដាច់ខាងក្នុងការធ្វើដំណើរតាមផ្លូវអាកាស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន