ព័ត៌មានអន្ដរជាតិ
ចិន ឲ្យសារព័ត៌មានបរទេសចូលទីតាំងធ្លាក់យន្តហោះដឹកអ្នកដំណើរ ១៣២ នាក់
អាជ្ញាធរចិនកាលពីថ្ងៃសុក្របានអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយបរទេសចូលទៅកាន់ទីតាំងដែលយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ជាមួយមនុស្ស ១៣២ នាក់នៅលើយន្តហោះ ។

ក្រុមស្វែងរកនៅតែកំពុងសហការគ្នានៅតំបន់ភ្នំនៃខេត្តស្វយ័ត Guangxi Zhuang ខណៈរហូតមកដល់ពេលនេះគ្មានអ្នករស់រានមានជីវិតត្រូវបានរកឃើញនៅឡើយទេ ។
យន្តហោះ Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានធ្លាក់ក្នុងអំឡុងពេលហោះហើរក្នុងស្រុកកាលពីថ្ងៃចន្ទ ហើយកម្ទេចកម្ទីរបស់យន្តហោះត្រូវបានកប់ក្នុងជម្រៅ ២០ ម៉ែត្រ ខណៈអ្នកខ្លះត្រូវបានគេរកឃើញនៅចម្ងាយ ១០ គីឡូម៉ែត្រ ។

ទន្ទឹមនោះកងទ័ព និងអ្នកពន្លត់អគ្គិភ័យត្រូវបានហៅមកពីទូទាំងប្រទេសដើម្បីជួយក្នុងប្រតិបត្តិការរុករកនេះ ហើយក៏បានរកឃើញបំណែកយន្តហោះ និងរបស់របរផ្ទាល់ខ្លួនរបស់អ្នកដំណើរ ។
ស្របពេលជាមួយគ្នានេះ អាជ្ញាធរក៏កំពុងព្យាយាមវិភាគឧបករណ៍ថតសំឡេងកាប៊ីនយន្តហោះដែលត្រូវបានរកឃើញពីទីតាំងនោះផងដែរ ហើយពួកគេក៏កំពុងស្វែងរកឧបករណ៍កត់ត្រាទិន្នន័យហោះហើរមួយទៀត និងចេញផ្សាយរបាយការណ៍គ្រោះថ្នាក់បឋមនៅចុងខែមេសា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កុងតឺន័រដឹកជញ្ជូនទំនិញពី ចិន មក វៀតណាម ជាច្រើនគ្រឿងកំពុងជាប់គាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


