Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ប្រាប់ទំហំទឹកប្រាក់ខាតបង់សេដ្ឋកិច្ចពីការលុកលុយរបស់ រុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

បើតាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលអ៊ុយក្រែនកាលពីថ្ងៃអង្គារបានឲ្យដឹងថា ការលុកលុយរបស់រុស្សីដែលបានដំណើរការត្រឹមតែជាងមួយខែប៉ុណ្ណោះនោះបានធ្វើឲ្យខូចខាតដល់សេដ្ឋកិច្ចរបស់អ៊ុយក្រែនក្នុងទំហំទឹកប្រាក់ជិត ៥៦៥ ពាន់លានដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោកស្រី Yulia Svyrydenko បាននិយាយនៅលើ Facebook ថា ការប៉ាន់ប្រមាណទឹកប្រាក់ចំនួន ៥៦៤.៩ ពាន់លានដុល្លារ រួមមានការខូចខាតភ្លាមៗ បូកនឹងការខាតបង់ដែលរំពឹងទុកនៅក្នុងសកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។

លោកស្រី Svyrydenko ដែល​ក៏ជា​ឧបនាយក​រដ្ឋមន្ត្រីផងដែរនោះ​បាន​និយាយ​ថា​ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជនដោយកងកម្លាំងរុស្ស៊ីប្រើការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាមកលើទីក្រុងមួយចំនួន បន្ទាប់ពីការលុកលុយរបស់ពួកគេដែលបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ គឺជាធាតុសំខាន់ និងធំបំផុត ។

លោកស្រី Yulia Svyrydenko

លោកស្រី Svyrydenko បាននិយាយថា ការខាតបង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ រួមទាំងផ្លូវថ្នល់ ផ្លូវដែក និងអាកាសយានដ្ឋានដែលរងការខូចខាតមានចំនួនសរុប ១១៩ ពាន់លានដុល្លារ ខណៈដែលការខូចខាតទ្រព្យសម្បត្តិឯកជនរួមទាំងផ្ទះសម្បែងមានរហូតដល់ ៩០.៥ ពាន់លានដុល្លារ ។ ចំណែកការ​ខូច​ខាត​ និង​ការ​ខាត​បង់​ដែល​ទទួល​រង​ដោយ​ក្រុម​ហ៊ុន​ឯកជន​មាន​ចំនួន ៨០ ពាន់​លាន​ដុល្លារ ។

លោកស្រី Svyrydenko បានប៉ាន់ប្រមាណថា ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២២ នឹងធ្លាក់ចុះចំនួន ១១២ ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះច្រើនជាង ៥៥ ភាគរយនៃសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែនធៀបនឹងឆ្នាំមុន ។

ទន្ទឹមនោះ រដ្ឋាភិបាលអ៊ុយក្រែនទំនងជានឹងបាត់បង់ប្រាក់ចំណូលពន្ធចំនួន ៤៨ ពាន់លានដុល្លារតាមការរំពឹងទុកដែលថានឹងទទួលបាននៅក្នុងឆ្នាំនេះ ។

បន្ថែមពីនេះ ការវិនិយោគផ្ទាល់ពីបរទេសចំនួន ៥៤ ពាន់លានដុល្លារទំនងជានឹងមិនក្លាយជាការពិតផងដែរ ខណៈលោកស្រី Svyrydenko បាននិយាយថា រដ្ឋាភិបាលអ៊ុយក្រែននឹងស្វែងរកការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ទោះ​ជា​មាន​ឧបសគ្គ​ទាំង​អស់​ក្ដី ក៏​នឹង​ស្វែង​រក​ការ​ទូទាត់​សំណង​ជាក់​លាក់​ពី​រុស្ស៊ីផងដែរ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Sabah

ចុចអាន ៖ អ្នកកាសែតអង់គ្លេសម្នាក់រៀបរាប់ពីឧបសគ្គលំបាកខ្លាំងទម្រាំទៅដល់បន្ទប់សម្ងាត់របស់លោក Zelensky

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម