ព័ត៌មានអន្ដរជាតិ
ប្រជាជនតវ៉ាឲ្យប្រធានាធិបតីស្រីលង្កាចុះចេញ ខណៈវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ
កម្លាំងប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងទឹកលើអ្នកតវ៉ារាប់ពាន់នាក់ដែលកំពុងព្យាយាមសម្រុកចូលគេហដ្ឋានរបស់ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa នៅក្នុងទីក្រុងកាលពីយប់ថ្ងៃព្រហស្បតិ៍ ដើម្បីទាមទារឲ្យចុះចេញពីតំណែង ដោយសារសេដ្ឋកិច្ចប្រទេសអាស៊ីខាងត្បូងមួយនេះកំពុងមានវិបត្តិធ្ងន់ធ្ងរខ្លាំង។

ប្រទេសកោះដែលមានប្រជាជន២២លាននាក់កំពុងស្ថិតក្នុងកណ្តាប់ដៃនៃវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតចាប់តាំងពីទទួលបានឯករាជ្យមកដែលបង្កឡើងដោយកង្វះរូបិយប័ណ្ណបរទេសយ៉ាងធ្ងន់ធ្ងរដើម្បីទូទាត់ សូម្បីតែការនាំចូលសម្ភារៈចាំបាច់បំផុត។
យោងតាមមន្ត្រី និងសារព័ត៌មានថា ប្រេងម៉ាស៊ូត ដែលជាឥន្ធនៈសំខាន់សម្រាប់រថយន្តក្រុង និងយានយន្តពាណិជ្ជកម្ម គឺមិនអាចរកទិញបានដែរនៅតាមស្ថានីយ៍ទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍ដែលប៉ះពាល់ដល់ការដឹកជញ្ជូនយ៉ាងធ្ងន់ធ្ងរ។ រដ្ឋមន្ត្រីក្រសួងថាមពលបានប្រាប់ទៅមន្ត្រីឲ្យបិទភ្លើងតាមដងផ្លូវទូទាំងប្រទេសដើម្បីសន្សំសំចៃអគ្គីសនី។
នៅខាងក្រៅគេហរដ្ឋានរបស់លោក Rajapaksa ក្នុងសង្កាត់ Mirihana ក្រុង Colombo ក្រុមតវ៉ាបានវាយបកទៅលើកម្លាំងប៉ូលិស បន្ទាប់ពីពួកគេបានបិទផ្លូវរយៈពេលជាង២ម៉ោង។

អ្នកស្រុកម្នាក់បាននិយាយថា ៖«ខ្ញុំមិនអាចទៅផ្ទះវិញបានទេ ពីព្រោះផ្លូវត្រូវបានបិទ។ ប្រជាជនកំពុងស្រែកទាមទារឲ្យលោកប្រធានាធិបតី និងគ្រួសាររបស់លោកចុះចេញ»។
ការប្រមូលផ្តុំតវ៉ាត្រូវបានអំពាវនាវដោយសកម្មជនតាមបណ្តាញទំនាក់ទំនងសង្គមដែលមិនត្រូវបានបង្ហាញអត្តសញ្ញាណ ប៉ុន្តែគោលដៅរបស់ពួកគេសំដៅទៅលើលោក Rajapaksa និងក្រុមគ្រួសាររបស់លោក។
វីដេអូបង្ហោះតាមបណ្តាញសង្គមបង្ហាញថា ក្រុមអ្នកតវ៉ាកំពុងស្រែកថា «ទៅផ្ទះវិញៗទៅ»ដែលអ្នកតវ៉ាទាំងអស់ទាមទារឲ្យគ្រួសាររបស់លោកប្រធានាធិបតីចាកចេញពីអំណាច។

បងប្រុសរបស់លោកប្រធានាធិបតីឈ្មោះ Mahinda កាន់តំណែងជានាយករដ្ឋមន្ត្រី ខណៈប្អូនប្រុសពៅឈ្មោះ Basil ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ហើយបងប្រុសច្បងឈ្មោះ Chamal រដ្ឋមន្ត្រីក្រសួងកសិកម្ម និងក្មួយប្រុសឈ្មោះ Namal ជារដ្ឋមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រីដែលទទួលបន្ទុកផ្នែកកីឡា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


