ព័ត៌មានអន្ដរជាតិ
Pornhub លុបវីដេអូជាង១០លានដោយសារហេតុផលមួយនេះ
គេហទំព័រ Pornhub បានលុបចោលមាតិកាទាំងអស់ដែលបាន Upload ដោយអ្នកប្រើប្រាស់ដែលមិនបានផ្ទៀងផ្ទាត់ពោលគឺស្មើនឹងប្រហែលជា៨០ភាគរយនៃវីដេអូសរុបរបស់ខ្លួនបន្ទាប់ពីមានការចោទប្រកាន់ថា វាមានផ្ទុកមាតិការំលោភបំពានលើកុមារ។

វីដេអូជាង១០លានត្រូវបានលុបចោលជាផ្នែកមួយនៃការបោសសម្អាតរបស់គេហទំព័រអាសអាភាសដែលគ្រប់គ្រងដោយប្រទេសកាណាដាមួយនេះបន្ទាប់ពីមានការចោទប្រកាន់ថា ខ្លួនមានកំហុសជាមួយនឹងវីដេអូនៃការរំលោភបំពាននិងការរួមភេទជាមួយកុមារមិនទាន់គ្រប់អាយុ។
តាមការកត់សម្គាល់ដោយ Motherboard បានបង្ហាញថា មានវីដេអូចំនួន១៣.៥លាននៅលើគេហទំព័រ Pornhub នៅល្ងាចថ្ងៃអាទិត្យប៉ុន្តែចំនួនសរុបមានត្រឹមតែ២.៩លានប៉ុណ្ណោះគិតត្រឹមម៉ោងបាយថ្ងៃត្រង់ថ្ងៃអង្គារ។

គេហទំព័រនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមិនអត់អោនចំពោះមាតិកាណាដែលបង្ហាញពីការរំលោភបំពានផ្លូវភេទលើកុមារទេនិងបានបដិសេធថាខ្លួនមិនអនុញ្ញាតឲ្យមានរូបភាពបែបនេះឡើយ។
រឿងនេះបានកើតឡើងបន្ទាប់ពី Mastercard និង Visa បានបញ្ឈប់ការទូទាត់លើ Pornhub កាលពីសប្តាហ៍មុនបន្ទាប់ពីមានការចោទប្រកាន់នេះ។

Pornhub គឺជាគេហទំព័រដែលត្រូវបានគេចូលមើលច្រើនជាងគេបំផុតលំដាប់ទី១០នៅលើពិភពលោក។
គេហទំព័រនេះគ្រប់គ្រងដោយក្រុមហ៊ុនមេ MindGeek ដែលជាក្រុមហ៊ុនផលិតរូបភាពអាសអាភាសមានមូលដ្ឋាននៅទីក្រុង Montreal ប្រទេសកាណាដា។ MindGeek ក៏ជាម្ចាស់គេហទំព័រមនុស្សពេញវ័យដ៏ពេញនិយមផ្សេងទៀតរួមមាន YouPorn និង RedTube ផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


