ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្រាប់របៀបឈ្នះ រុស្ស៊ី បើ ណាតូ ធ្វើរឿងនេះដាក់ប្រទេសខ្លួន
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយអង្គការណាតូនៅក្នុងទីក្រុងព្រុចសែលនៃប្រទេសប៊ែលហ្សិកបាននិយាយថា “របៀបវារៈរបស់អ៊ុយក្រែនដើម្បីឈ្នះរុស្ស៊ីគឺសាមញ្ញណាស់” ។

លោក Kuleba បានប្រាប់អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ថា “វាមានធាតុតែ ៣ ប៉ុណ្ណោះសម្រាប់ការយកឈ្នះលើរុស្ស៊ីនោះគឺ អាវុធ អាវុធ និងអាវុធ” ។
លោកបានបន្តថា “យើងដឹងពីរបៀបដើម្បីឈ្នះ ប៉ុន្តែបើគ្មានការផ្គត់ផ្គង់អាវុធប្រកបដោយនិរន្តរភាព និងគ្រប់គ្រាន់ពីអង្គការណាតូតាមការស្នើដោយអ៊ុយក្រែនទេនោះ ការឈ្នះទាំងនេះនឹងត្រូវបានអមដោយការលះបង់ដ៏ធំសម្បើមជំនួសទៅវិញ” ។
លោកបាននិយាយថា “បើអាវុធមកអ៊ុយក្រែនកាន់តែច្រើន និងដល់អ៊ុយក្រែនកាន់តែឆាប់ ជីវិតមនុស្សកាន់តែច្រើននឹងត្រូវបានសង្គ្រោះ” ។
លោក Kuleba បញ្ជាក់ថា “ទីក្រុង និងភូមិកាន់តែច្រើននឹងមិនមានការរំខាន ហើយវានឹងមិនមានការសម្លាប់ទៀតនោះទេ ។ វាអាចស្តាប់ទៅថាជារឿងចម្លែក ប៉ុន្តែសព្វថ្ងៃនេះការប្រើអាវុធគឺក្នុងគោលបំណងសន្តិភាពប៉ុណ្ណោះ ។

ជាចុងក្រោយលោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រូវការយន្តហោះ យានជំនិះ និងប្រព័ន្ធការពារដែនអាកាសពីសម្ព័ន្ធមិត្តណាតូ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky
ចុចអាន ៖ មិនគួរឲ្យជឿ! អ៊ុយក្រែន ប្រើរថក្រោះតែមួយគ្រឿង បាញ់កម្ទេចក្បួនរថពាសដែក រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


