ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងកូវីដក្រុមហ៊ុនកូរ៉េខាងត្បូងមួយទទួលបានការអនុម័តឲ្យប្រើប្រាស់ក្នុងករណីពិសេស
អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារ ទី ១៥ ខែធ្នូ ថា គ្រូពេទ្យអាចគ្រប់គ្រងការព្យាបាលដោយប្រើវ៉ាក់សាំងកូវីដ ១៩ របស់ក្រុមហ៊ុនផលិតឱសថ Celltrion ដល់អ្នកជំងឺដែលមានស្ថានភាពគ្រោះថ្នាក់ដល់អាយុជីវិត ។
គេហទំព័ររបស់អាជ្ញាធរសុខាភិបាលបានបង្ហាញថា ក្រសួងស្បៀងអាហារ និងសុវត្ថិភាពឱសថបានអនុម័តវ៉ាក់សាំង CT-P59 ក្រោមគម្រោងព្យាបាលអ្នកជំងឺកាលពីថ្ងៃសុក្រ ។
ក្រសួងបាននិយាយថា ស្ថិតក្រោមគម្រោងនេះអ្នកជំងឺដែលមានស្ថានភាពគ្រោះថ្នាក់ដល់ជីវិត និងដោយគ្មានមធ្យោបាយព្យាបាលណាមួយ អាចទទួលបានថ្នាំដែលកំពុងស្ថិតក្នុងការសាកល្បងព្យាបាលនៅឡើយនេះ ។

ចំណែកអ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុន Celltrion កំពុងធ្វើការសាកល្បងព្យាបាលដំណាក់កាលទី ២ និងទី ៣ សម្រាប់វ៉ាក់សាំង CT-P59 ហើយគ្រោងនឹងស្វែងរកការយល់ព្រមប្រើប្រាស់បន្ទាន់សម្រាប់ការព្យាបាលមុនដំណាច់ឆ្នាំនេះ ។
មន្ត្រីទីភ្នាក់ងារទប់ស្កាត់ និងការពារជំងឺកូរ៉េលោក Kwon Jun-wook បាននិយាយនៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារថា ការព្យាបាលត្រូវបានគេរំពឹងថានឹងត្រូវផ្តល់ជូនអ្នកជំងឺដំបូងក្នុងពេលឆាប់ៗនេះ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសកូរ៉េខាងត្បូងមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៤៥,៤៤២ ករណី និងមានអ្នកស្លាប់ចំនួន ៦១២ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ សហរដ្ឋអាមេរិកត្រៀមអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដមួយទៀត
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


