ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិកត្រៀមអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដមួយទៀត
និយតករនិយាយថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មានសុវត្ថិភាពនិងមានប្រសិទ្ធភាព៩៤ភាគរយដែលនេះជាការត្រួសត្រាយផ្លូវសម្រាប់ការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់នៅសហរដ្ឋអាមេរិក។

ការវិភាគដោយរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) មានន័យថា វាអាចក្លាយជាវ៉ាក់សាំងការពារជំងឺកូវីដ១៩ទី២ដែលនឹងត្រូវបានយល់ព្រមនៅសហរដ្ឋអាមេរិក។
រឿងនេះកើតឡើងមួយថ្ងៃបន្ទាប់ពីជនជាតិអាមេរិកនៅទូទាំងប្រទេសបានចាប់ផ្តើមចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech។

ដំណឹងនេះបានកើតឡើងស្របពេលដែលចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅសហរដ្ឋអាមេរិកកើនលើស៣០០,០០០នាក់។ នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins។
ការយល់ព្រមលើវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ដោយអ្នកវិទ្យាសាស្ត្ររបស់ FDA ត្រូវបានប្រកាសកាលពីថ្ងៃអង្គារ, ពីរថ្ងៃមុនពេលក្រុមប្រឹក្សាវ៉ាក់សាំងជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការអនុម័តជាបន្ទាន់។

ឯកសារកម្រាស់៥៤ទំព័របាននិយាយថា “មិនមានការព្រួយបារម្ភអំពីសុវត្ថិភាពអ្វីទេហើយប្រតិកម្មធ្ងន់ធ្ងរពីវ៉ាក់សាំងនេះគឺកម្រកើតមានណាស់”។
ប្រសិនបើមានការយល់ព្រមពីក្រុមអ្នកជំនាញនៅចុងសប្តាហ៍នេះនិងដោយប្រធានផ្នែកវ៉ាក់សាំងរបស់ FDA, ការដឹកជញ្ជូនអាចចាប់ផ្តើមក្នុងរយៈពេល២៤ម៉ោងបន្ទាប់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ្នកជំនាញព្រមាន កុំធ្វើរឿងនេះដាច់ខាតក្រោយចាក់វ៉ាក់សាំងកូវីដ
ចុចអាន៖ UNICEF ចង់ឲ្យបន្ថែមក្រុមមួយទៀតចូលក្នុងបញ្ជីអាទិភាពទទួលបានវ៉ាក់សាំងកូវីដ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


