Connect with us

ព័ត៌មានអន្ដរជាតិ

ជម្លោះ រុស្ស៊ី-អ៊ុយក្រែន នឹងធ្វើឲ្យណាតូកើនសមាជិកពី ៣០ ទៅ ៣២ ប្រទេស

បានផុស

នៅ

បើយោងតាមរបាយការណ៍ថ្មីមួយនៅក្នុងកាសែត The Times បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនរំពឹងថា អង្គការណាតូនឹងកើនសមាជិកពី ៣០ ទៅ ៣២ ប្រទេស ដោយសារតែជម្លោះរុស្ស៊ី-អ៊ុយក្រែន ប៉ះពាល់ដល់ប្រទេសជិតខាង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយលើកឡើងពីមន្ត្រីសហរដ្ឋអាមេរិក កាសែតអង់គ្លេសមួយនេះបានរៀបរាប់លម្អិតថា ការចូលរួមរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតជាមួយអង្គការណាតូគឺជា “ប្រធានបទនៃការសន្ទនា និងសម័យប្រជុំជាច្រើន” ក្នុងអំឡុងពេលកិច្ចពិភាក្សាដែលបានធ្វើឡើងកាលពីសប្តាហ៍មុន និងមានការចូលរួមពីប្រទេសក្នុងតំបន់ Nordic ទាំងពីរនេះផងដែរ ។

ប្រទេសហ្វាំងឡង់ត្រូវបានគេរាយការណ៍ថានឹងធ្វើការសម្រេចចិត្តលើបញ្ហានេះនៅខែមិថុនា ខណៈដែលស៊ុយអែតនឹងប្រកាសពីតំណែងរបស់ខ្លួននៅចុងរដូវក្តៅនេះ ។

ទន្ទឹមនោះ ប្រទេសក្នុងតំបន់ Nordic ទាំងពីរនេះកំពុងធ្វើការរួមគ្នាដើម្បីកសាងការឯកភាពក្នុងតំបន់ ហើយការសម្រេចចិត្តចុងក្រោយរបស់ពួកគេនឹងត្រូវធ្វើឡើងដោយឯករាជ្យផងដែរ ។

ចំណែកលោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូបានប្រាប់កាសែត The Sunday Telegraph ថា “ជំហរបែបនេះនឹងក្លាយជារឿងធម្មតាថ្មីសម្រាប់សន្តិសុខអឺរ៉ុប” ។

លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ

លោកបានប្រាប់សារព័ត៌មាននេះថា “ឥឡូវនេះយើងបានស្នើឲ្យមេបញ្ជាការយោធារបស់យើងផ្តល់ជម្រើសសម្រាប់អ្វីដែលយើងហៅថា ការកំណត់ឡើងវិញ ក៏ដូចជាការសម្របខ្លួនរយៈពេលវែងរបស់ណាតូ ។

ជាចុងក្រោយលោក Stoltenberg បញ្ជាក់ថា “ខ្ញុំរំពឹងថា មេដឹកនាំណាតូនឹងធ្វើការសម្រេចចិត្តលើរឿងនេះ នៅពេលពួកគេជួបគ្នានៅទីក្រុងម៉ាឌ្រីដក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូនាខែមិថុនាខាងមុខនេះ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី បញ្ចេញវីដេអូបាញ់មីស៊ីលផ្លោង Iskander ចំគោលដៅនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម