Connect with us

ព័ត៌មានអន្ដរជាតិ

UN ថ្កោលទោសគម្រោងលំនៅដ្ឋានរបស់ អង់គ្លេស កំពុងកេងប្រវ័ញ្ចផ្លូវភេទ ជនភៀសខ្លួន អ៊ុយក្រែន

បានផុស

នៅ

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UN) បានជំរុញឲ្យរដ្ឋាភិបាលចក្រភពអង់គ្លេសឈានជើងចូល និងគ្រប់គ្រងគម្រោងលំនៅដ្ឋានសម្រាប់ជនភៀសខ្លួនអ៊ុយក្រែន ចំពេលមានការព្រួយបារម្ភអំពីបុរសឃោរឃៅកំពុងប្រើប្រាស់ប្រព័ន្ធនេះដើម្បីកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រីឯកោទាំងនោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកកាសែត The Times ម្នាក់ត្រូវគេរាយការណ៍ថាបានបង្ហោះធ្វើជាម្ចាស់ផ្ទះទទួលស្ត្រីជនជាតិអ៊ុយក្រែនអាយុ ២២ ឆ្នាំម្នាក់នៅក្នុង Facebook ហើយបន្ទាប់មកមានអ្នកផ្ញើសារមិនសមរម្យជាច្រើន ខណៈអ្នកប្រើម្នាក់ផ្សេងទៀតថែមទាំងនិយាយថា “ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីជួយអ្នក ហើយប្រហែលជាអ្នកក៏អាចជួយខ្ញុំបានវិញដូចគ្នាដែរ” ។

គួរបញ្ជាក់ថា គម្រោងលំនៅដ្ឋានសម្រាប់អ៊ុយក្រែនរបស់ចក្រភពអង់គ្លេស ដែលតម្រូវឲ្យជនភៀសខ្លួនត្រូវមានអ្នកឧបត្ថម្ភមុនពេលដាក់ពាក្យសុំទិដ្ឋាការ កំពុងធ្វើជាម្ចាស់ផ្ទះដើម្បីទទួល និងភ្ជាប់ទំនាក់ទំនងជាមួយជនភៀសខ្លួនអ៊ុយក្រែនដែលរត់គេចខ្លួនចេញពីការលុកលុយរបស់រុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ អាមេរិក ថា ទ័ព រុស្ស៊ី កំពុងផ្ដុំកម្លាំងនៅប្រទេសសម្ព័ន្ធមិត្តមួយនេះ ត្រៀមវាយលុកភាគខាងកើត អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម