ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ហាមលោក Johnson និងមន្ត្រីអង់គ្លេស ១៣រូបទៀត មិនឲ្យជាន់ដីរបស់ខ្លួន
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ត្រូវបានរុស្ស៊ីហាមឃាត់មិនឲ្យចូលប្រទេស ជុំវិញគោលជំហរអរិភាព របស់ចក្រភពអង់គ្លេសចំពោះសង្គ្រាមនៅអ៊ុយក្រែន។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា រដ្ឋមន្ត្រីការបរទេស Liz Truss, អតីតនាយករដ្ឋមន្ត្រី Theresa May និងរដ្ឋមន្ត្រីទីមួយនៃប្រទេសស្កុតឡែន Nicola Sturgeon ស្ថិតក្នុងចំណោមសមាជិករដ្ឋាភិបាលអង់គ្លេស និងអ្នកនយោបាយទាំង ១៣នាក់ ដែលត្រូវបានហាមឃាត់មិនឲ្យចូលប្រទេស។

វិធានការនេះត្រូវបានធ្វើឡើង ដោយមើលឃើញពីសកម្មភាពអរិភាពដែលមិនធ្លាប់មានពីមុនមករបស់រដ្ឋាភិបាលអង់គ្លេស ជាពិសេសការដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់រុស្ស៊ី។ ក្រសួងបន្ថែមថា ខ្លួននឹងពង្រីកបញ្ជីហាមឃាត់ក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា រុស្ស៊ីបានហាមប្រាមប្រធានាធិបតីអាមេរិក Joe Biden និងមន្ត្រីអាមេរិកមួយចំនួនទៀតមិនឲ្យចូលក្នុងប្រទេសរបស់ខ្លួន រួចទៅហើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី ជំរុញកងកម្លាំងអ៊ុយក្រែនកំពុងប្រយុទ្ធនៅ Mariupol ទម្លាក់អាវុធចុះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


