ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ជំរុញកងកម្លាំងអ៊ុយក្រែនកំពុងប្រយុទ្ធនៅ Mariupol ទម្លាក់អាវុធចុះ
នៅថ្ងៃអាទិត្យទី១៧ខែមេសានេះ ប្រទេសរុស្ស៊ី បានសន្យាសង្គ្រោះជីវិតទាហានអ៊ុយក្រែនដែលកំពុងប្រយុទ្ធនៅក្នុងទីក្រុងកំពង់ផែសំខាន់ Mariupol ប៉ុន្តែក្នុងករណីពួកគេទម្លាក់អាវុធចុះ។

រដ្ឋាភិបាលរុស្ស៊ីបាននិយាយថា ទាហានអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេស ដែលនៅតែកំពុងប្រយុទ្ធក្នុងទីក្រុង Mariupol អាចដាក់អាវុធរបស់ពួកគេនៅចន្លោះម៉ោង ០៦:០០ ដល់ម៉ោង ១៣:០០ (ម៉ោងនៅទីក្រុងមូស្គូ) ហើយសុវត្ថិភាពរបស់ពួកគេនឹងត្រូវបានធានា។ អ្នកដែលធ្វើដូច្នេះ នឹងត្រូវបានចាត់ទុកស្របតាមអនុសញ្ញាក្រុងហ្សឺណែវស្តីពីអ្នកទោសសង្រ្គាម។

យ៉ាងណាក្តី សេចក្តីថ្លែងការណ៍នោះមិនបាននិយាយថា នឹងមានអ្វីកើតឡើងចំពោះទាហាន ដែលបដិសេធបញ្ឈប់ការប្រយុទ្ធនោះទេ ខណៈសំណើនេះត្រូវបានធ្វើឡើងនៅលើគោលការណ៍មនុស្សធម៌សុទ្ធសាធ។
រុស្ស៊ីនិយាយថា ទាហានអ៊ុយក្រែន ដែលនៅសេសសល់ក្នុងទីក្រុងនេះ គឺកំពុងប្រមូលផ្តុំនៅក្នុងទីតាំងតូចមួយជុំវិញតំបន់ Azovstal៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ BBC
ចុចអាន៖ អាមេរិក លើក ៤ចំណុច ដែលអាចបណ្តាលឲ្យនាវាចម្បាំងរុស្ស៊ី លិច
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


