Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន​​ស្នើ​​​សុំ​​​មហា​​ជំនួញ​​ជា​​ប្រាក់​​៥០​​ប៊ីលាន​ដុល្លារ​

បានផុស

នៅ

ទី​ប្រឹក្សា​សេដ្ឋកិច្ច​របស់​ប្រទេសអ៊ុយក្រែន លោក Oleh Ustenko ក្នុង​ការ​​ថ្លែង​សុន្ទរកថា​តាម​​ទូរទស្សន៍​​បាន​ស្នើ​សុំ​ជំនួយ​​ហិរញ្ញវត្ថុ​​ដ៏​ច្រើនសន្ធឹក​សន្ធាប់​​រហូត​ដល់​៥០​ប៊ីលាន​ដុល្លារ​អាមេរិក​​ពី​​ប្រទេស​មហា​អំណាច G7 ដើម្បី​​ដោះ​ស្រាយ​ឱនភាព​ថវិកា​​ដោយ​សារ​ជម្លោះ​យោធា​ជា​មួយ​ប្រទេស​រុស្ស៊ី។

លោក​មាន​ប្រសាសន៍​ថា ទី​ក្រុង​កៀវ​ក៏​កំពុង​ពិចារណា​ចេញ​ប័ណ្ណ​​មូលបត្រគ្មាន​បំណុល(០%)​ដើម្បី​កាត់​បន្ថយ​គម្លាត​សារពើពន្ធ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​ជា​មួយ​គ្នា​នេះ ធនាគារ​ពិភព​លោក​កំពុង​ត្រៀម​កញ្ចប់​ថវិកាគាំទ្រ​១.៥​ប៊ីលាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន។ កម្ចី​នេះ​នឹង​រាប់​បញ្ចូល​ទាំង​ការ​ចំណាយ​១ប៊ីលាន​ដុល្លារ​ពី​មូលនិធិ​របស់​អ្នក​ផ្តល់​កម្ចី​អភិវឌ្ឍ​សម្រាប់​ប្រទេស​ក្រី​ក្រ។ ការ​ផ្តល់​កម្ចី​ឈាន​ដល់​កម្រិត​កំពូល​នៃ​សាច់​ប្រាក់​ប្រហែល​៩២៣​លាន​ដុល្លារ​​នៅ​ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​ឆាប់​រហ័ស​​ត្រូវ​បាន​អនុម័ត​ដោយ​ធនាគារ​ពិភព​លោក​កាល​ពី​ខែមុន។

សហរដ្ឋ​អាមេរិក និង​អង្គការ​ណាតូ​​ក៏​បាន​​​បញ្ជូន​ថវិកា​រាប់​ប៊ីលាន​ដុល្លារ​ទៅ​អ៊ុយក្រែន​ដែរ ប៉ុន្តែ​ក្នុង​ទម្រង់​ជំនួយ​យោធា​ជាង​សាច់​ប្រាក់។

រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ចូ បៃដិន សប្តាហ៍​មុន​នេះ​បាន​អនុម័ត​ទឹក​ប្រាក់​​៨០០​លាន​ដុល្លារ​បន្ថែម​ទៀត​ក្នុង​ជំនួយ​គ្រឿង​សព្វាវុធ។ ការ​អនុម័ត​នេះ​បាន​កើត​ឡើងមិន​ដល់​មួយ​ខែ បន្ទាប់​ពីអាមេរិក​បាន​​ផ្ញើ​កញ្ចប់​​ថវិកា​ចំនួន​​៨០០​លាន​ដុល្លារនៃ​ជំនួយ​​យោធា​គឺ​​ប្រព័ន្ធប្រឆាំងយន្តហោះ អាវុធ គ្រាប់រំសេវ និងគ្រឿងសឹករបស់ Kiev កាលពីថ្ងៃទី ១៦ ខែមីនា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម