ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់មីស៊ីល ៥ គ្រាប់ក្នុងពេលតែមួយលើទីក្រុង អ៊ុយក្រែន ជាប់ព្រំប្រទល់ប្រទេស ណាតូ
អភិបាលក្រុង Lviv លោក Andriy Sadovy បាននិយាយនៅថ្ងៃចន្ទនេះថា កាំជ្រួចមីស៊ីលដ៏មានឥទ្ធិពលរបស់រុស្ស៊ីចំនួន ៥ គ្រាប់បានវាយប្រហារលើទីក្រុង Lviv ជាទីក្រុងមួយនៅភាគខាងលិចនៃប្រទេសអ៊ុយក្រែន ។

ការវាយប្រហារនៅទីក្រុង Lviv ដែលមានព្រំប្រទល់ជាប់ប្រទេសប៉ូឡូញបានកើតឡើង នៅពេលដែលប្រទេសរុស្ស៊ីបានបង្កើនការវាយប្រហារបន្ថែមទៀតទាំងនៅក្នុង និងជុំវិញរដ្ឋធានីកៀវភាគខាងកើត ដោយផ្តោតលើទីតាំងជាច្រើនដែលផលិតផ្នែករឹង (Hardware) យោធាក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ។
ទន្ទឹមនោះជំនួយការប្រធានាធិបតីអ៊ុយក្រែនលោក Mykhaylo Podolyak បានសរសេរនៅលើបណ្ដាញ Twitter ថា “ការបាញ់កាំជ្រួចមីស៊ីលដ៏មានអានុភាពចំនួន ៥ គ្រាប់ក្នុងពេលតែមួយទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៃទីក្រុង Lviv ដែលជាទីក្រុងដ៏ចំណាស់របស់អឺរ៉ុបបណ្ដាលឲ្យមនុស្ស ៦ នាក់ស្លាប់ និង ៨ នាក់រងរបួស” ។

លោកបាននិយាយថា មីស៊ីល ៣ គ្រាប់បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធា ខណៈ ២ គ្រាប់ទៀតបានវាយប្រហារកន្លែងផ្លាស់ប្តូរសំបកកង់រថយន្ត ។
ចំណែកប្រធានផ្លូវដែកជាតិរបស់ប្រទេសអ៊ុយក្រែនលោក Alexander Kamyshin បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ហេដ្ឋារចនាសម្ព័ន្ធការងារមួយចំនួនត្រូវបានខូចខាត ហើយទំនងជាមានការពន្យារពេលក្នុងការជួសជុល ហើយនៅទីតាំងរបស់លោកមិនមានអ្នកដំណើរ ឬបុគ្គលិកណាម្នាក់ស្លាប់ ឬរងរបួសនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NDTV
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


