Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពលោក ពូទីន ថា រុស្ស៊ី កំពុងធ្វើសង្គ្រាមជាមួយប្រទេសណាតូជាច្រើន មិនមែនតែជាមួយ អ៊ុយក្រែន ទេ

បានផុស

នៅ

មេដឹកនាំសាធារណរដ្ឋ Chechen របស់រុស្ស៊ីលោក Ramzan Kadyrov បានបង្ហោះសុន្ទរកថាលើបណ្ដាញ Telegram កាលពីថ្ងៃអាទិត្យថា ការគាំទ្ររបស់លោកខាងលិចក៏ដូចជាអង្គការណាតូលើទីក្រុងកៀវតាមរយៈការបញ្ជូនអាវុធធុនធ្ងន់ និងទាហានស៊ីឈ្នួលបរទេសជាបន្តបន្ទាប់ទៅកាន់អ៊ុយក្រែន មានន័យថា រុស្ស៊ីកំពុងស្ថិតក្នុងសង្គ្រាមជាមួយរដ្ឋផ្សេងៗជាច្រើន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការបង្ហោះចុងក្រោយបំផុតនេះ លោក Kadyrov មេទ័ពជិតស្និទ្ធបំផុតរបស់លោក ពូទីន បានកត់សម្គាល់ថា ការដួលរលំនៃរបបដែលគាំទ្រដោយលោកខាងលិចបានធ្វើឲ្យអ៊ុយក្រែនគ្មានរដ្ឋាភិបាលពិតប្រាកដ ខណៈក្រសួងការពារជាតិរុស្ស៊ីក៏បានអំពាវនាវដល់ទាហានអ៊ុយក្រែនដែលនៅសេសសល់ក្នុងតំបន់ Azovstal ឲ្យទម្លាក់អាវុធចុះផងដែរ ។

បើយោងតាមក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា រហូតមកដល់ពេលនេះទាហានស៊ីឈ្នួលបរទេស និងកងវរសេនាធំ Nazi ផ្លូវការរបស់ឆ្មាំជាតិអ៊ុយក្រែន ក៏ដូចជាកងវរសេនាតូចតំបន់ Azov ដែលប៉ុនប៉ងសុំចុះចាញ់ក៏ត្រូវបានគំរាមកំហែងដោយការប្រហារជីវិតផងដែរ ។

ទន្ទឹមនោះលោក Kadyrov ក៏បានបន្តហៅមន្ត្រីអ៊ុយក្រែនថា “ឧក្រិដ្ឋជន” ហើយបានប្រៀបធៀបស្ថានភាពដែលប្រជាជនអ៊ុយក្រែនកំពុងជួបប្រទះក្នុងកណ្តាប់ដៃនៃរដ្ឋប្រហារនៅទីក្រុងកៀវ ទៅនឹងអ្វីដែលប្រជាជន Chechnya បានឆ្លងកាត់ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ ២០០០ ដែលនៅពេលនោះក្រុមចោរប្លន់ក៏មានការផ្គត់ផ្គង់អាវុធពីបរទេសផងដែរ ។

គួរបញ្ជាក់ថា ចាប់តាំងពីលោក Kadyrov បានមកដល់ទីក្រុង Mariupol ជាមួយទាហានរាប់ពាន់នាក់របស់សាធារណរដ្ឋ Chechen ក្នុងខែមីនា លោកបានធ្វើឲ្យអ្នកតាមដានលើបណ្ដាញ Telegram ទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃអំពីស្ថានភាពនៅក្នុងទីក្រុងកំពង់ផែដែលកំពុងឡោមព័ទ្ធមួយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លោក Zelensky ថា អ៊ុយក្រែន ត្រៀមខ្លួនជាស្រេចប្រយុទ្ធជាមួយ រុស្ស៊ី ១០ ឆ្នាំទៅមុខទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម