ព័ត៌មានអន្ដរជាតិ
ប្រទេសក្បែរខាងកម្ពុជាផ្ដល់ជំនួយមនុស្សធម៌ ៥០ ម៉ឺនដុល្លារដល់ អ៊ុយក្រែន
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសវៀតណាមនឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ៥០០,០០០ ដុល្លារអាមេរិកដល់ប្រទេសអ៊ុយក្រែនដែលកំពុងហែកហួរដោយសង្គ្រាម ។

គេហទំព័ររដ្ឋាភិបាលវៀតណាមបានរាយការណ៍ថា លោក Pham Minh Chinh បានប្រកាសផ្ដល់ជំនួយនេះនៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida ដែលបានមកដល់ទីក្រុងហាណូយ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមរូបនេះ ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមមានឆន្ទៈក្នុងការរួមចំណែកយ៉ាងសកម្មក្នុងប្រតិបត្តិការសង្គ្រោះមនុស្សធម៌ ដំណើរការការទូត កិច្ចសន្ទនា និងការចរចាទាក់ទងនឹងវិបត្តិនៅអ៊ុយក្រែន ជាពិសេសវៀតណាមនឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ៥០០,០០០ ដុល្លារដល់អ៊ុយក្រែន តាមរយៈអង្គការមនុស្សធម៌អន្តរជាតិ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជាង ២ ខែមកហើយ បន្ទាប់ពីទីក្រុងមូស្គូបានចាប់ផ្ដើមការវាយប្រហារលើទីក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ រុស្ស៊ី ថា ណាតូលែងស័ក្តិសមនឹងអាមេរិកហើយ ដោយសារស្ថានការណ៍នៅ អ៊ុយក្រែន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


