ព័ត៌មានអន្ដរជាតិ
WHO៖ តួលេខស្លាប់ដោយកូវីដទូទាំងពិភពលោកមិនមែន៥លាននាក់ទេគឺច្រើនជាងជិត៣ដង
ករណីស្លាប់ដោយកូវីដ-១៩ទូទាំងពិភពលោកមានច្រើនជាងទិន្នន័យផ្លូវការកន្លងមកស្ទើរតែ៣ដង បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានចេញរបាយការណ៍ថ្មីបំផុតមានរហូតដល់ទៅជិត១៥លាននាក់ពោលគឺមិនមែនត្រឹមតែ៥លាននាក់ដូចជាទិន្នន័យកន្លងមកនោះទេ។
អង្គការសុខភាពពិភពលោកបានចេញកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភានេះថា ចំនួនស្លាប់ពាក់ព័ន្ធនឹងកូវីដ-១៩សរុបទាំងពិភពលោកគឺប្រមាណ ១៤.៩លាននាក់ត្រឹមបំណាច់ឆ្នាំ២០២១។ ការរាប់ផ្លូវការនៃការស្លាប់បណ្តាលមកពីជំងឺកូវីដ-១៩ និងត្រូវបានរាយការណ៍ទៅ WHO ក្នុងរយៈពេលពីខែមករា ឆ្នាំ២០២០ ដល់បំណាច់ខែធ្នូ ឆ្នាំ២០២១ មានតែជាង៥.៤លាននាក់ប៉ុណ្ណោះ។

ទិន្នន័យមរណភាពលើសរបស់ WHO ឆ្លុះបញ្ចាំងពីមនុស្សដែលបានស្លាប់ដោយជំងឺកូវីដ និងអ្នកដែលស្លាប់ដោយប្រយោលពីការផ្ទុះកូវីដរាប់ទាំងអ្នកដែលមិនអាចចូលទៅរកការព្យាបាលនៅមន្ទីរពេទ្យសម្រាប់លក្ខខណ្ឌផ្សេងនៅពេលការឆ្លងផ្ទុះខ្លាំង។
របាយការណ៍ក៏រាប់បញ្ចូលទាំងការស្លាប់ដោយករណីផ្សេងក្នុងពេលកូវីដ-១៩រាតត្បាតខ្លាំងដែលជំរុញឲ្យកើតមានគ្រោះថ្នាក់ដូចជាគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលបំរាមបិទខ្ទប់ជាដើម។
WHO បាននិយាយថា ប៉ុន្តែចំនួនក៏ខ្ពស់ជាងតួលេខផ្លូវការ ដោយសារការស្លាប់នៅក្នុងប្រទេសមួយចំនួនមិនត្រូវបានរាយការណ៍។ សូម្បីមុនពេលជំងឺកូវីដរាតត្បាត ប្រហែលជាអ្នកស្លាប់៦នាក់ក្នុងចំណោម១០នាក់មិនត្រូវបានចុះបញ្ចី។
របាយការណ៍របស់អង្គការសុខភាពពិភពលោកបាននិយាយថា ស្ទើរតែពាក់កណ្តាលនៃការស្លាប់រហូតដល់ឥឡូវនេះមិនត្រូវបានរាប់បញ្ចូលឡើយនៅក្នុងប្រទេសឥណ្ឌា។ រាយការណ៍បានលើកឡើងថា មនុស្សស្លាប់៤.៧លាននាក់នៅឥណ្ឌាគឺដោយសារកូវីដ ជាពិសេសអំឡុងពេលការរាតត្បាតខ្លាំងចន្លោះខែឧសភា និងមិថុនា ឆ្នាំ២០២១។
ទោះជាយ៉ាងណា រដ្ឋាភិបាលឥណ្ឌាបានចេញតួលេខផ្លូវការចុងក្រោយបំផុតគឺមានមនុស្សស្លាប់ប្រហែលជា ៤៨០ ០០០នាក់ប៉ុណ្ណោះចន្លោះខែមករា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២១។
WHO បាននិយាយថា ខ្លួនមិនទាន់បានពិនិត្យទិន្នន័យថ្មីដែលផ្តល់ដោយប្រទេសឥណ្ឌា ដែលជំទាស់នឹងគំរូបគណនារបស់ខ្លួន និងបានចេញចំនួនស្លាប់ដោយខ្លួនឯងកាលពីថ្ងៃអង្គារ៍ឡើយ។
លោកស្រី Samira Asma ជំនួយការអង្គនាកយ WHO សម្រាប់ទិន្នន័យ ការវិភាគ និងការបញ្ជូនផលប៉ះពាល់ដែលជាសហដឹកនាំដំណើរការគណនាបាននិយាយថា ទិន្នន័យគឺជាឈាមជីវិតនៃសុខភាពសាធារណៈដែលត្រូវវាយតម្លៃ និងរៀនសូត្រពីអ្វីដែលបានកើតឡើងអំឡុងពេលជំងឺរាតត្បាត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


