Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន បាញ់ផ្លោងលើតំបន់ភូមិ រុស្ស៊ី ស្លាប់ និងរបួសច្រើននាក់

បានផុស

នៅ

លោក Vyacheslav Gladkov អភិបាលនៃតំបន់ Belgorod របស់រុស្ស៊ីបាននិយាយថា ការបាញ់ផ្លោងមកលើភូមិ Solokhi ពីចំហៀងនៃប្រទេសអ៊ុយក្រែនកាលពីយប់ថ្ងៃពុធបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ៦ នាក់ទៀតរងរបួស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការបង្ហោះរបស់អភិបាលខេត្តនៅលើ Telegram និងពីក្រសួងសុខាភិបាលប្រចាំតំបន់បានបញ្ជាក់ថា អ្នកស្លាប់ប្រហែលជាក្មេងប្រុសអាយុ ១៤ ឆ្នាំ ខណៈអ្នករងរបួសទាំងអស់កំពុងទទួលបានការថែទាំសុខភាព” ។

លោកអភិបាលខេត្តបានបន្ថែមថា ចំណែកប្រជាពលរដ្ឋផ្សេងទៀតនៅក្នុងភូមិនឹងត្រូវយកទៅកាន់ទីទួលសុវត្ថិភាពក្រោមការមើលថែពីមន្ត្រីក្រសួងសង្គ្រោះបន្ទាន់ក្នុងមូលដ្ឋាន ។

គួរបញ្ជាក់ថា ភូមិ Solokhi មានទីតាំងនៅមិនឆ្ងាយប៉ុន្មានពីតំបន់ Kharkov នៃប្រទេសអ៊ុយក្រែនឡើយ ហើយមិនធ្លាប់ទទួលរងនូវការបាញ់ផ្លោងណាមួយពីមុនមកទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក ប្រាប់មូលហេតុសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន នៅតែអូសបន្លាយពេល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម