ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន បញ្ជាឲ្យយោធាធ្វើសកម្មភាពខ្លាំងក្លា ខណៈស្ថានភាពកូវីដ កាន់តែធ្ងន់ធ្ងរ
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឲ្យយោធា ធ្វើសកម្មភាពឲ្យខ្លាំងក្លាក្នុងការផ្គត់ផ្គង់ថ្នាំពេទ្យនៅទីក្រុងព្យុងយ៉ាង ប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកាសបិទខ្ទប់ដោយសារផ្ទុះកូវីដ។

កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានទទួលស្គាល់ជាលើកដំបូងថា ខ្លួនកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដោយអ្នកជំនាញបានលើកឡើងពីការព្រួយបារម្ភថា មេរោគនេះអាចបំផ្លិចបំផ្លាញប្រទេសមួយដែលការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តនៅមានកម្រិត និងមិនមានកម្មវិធីចាក់វ៉ាក់សាំង។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ, ប្រទេសនេះបានរាយការណ៍ថា មនុស្សចំនួន ៣៩២ ៩២០នាក់ទៀតមានចេញរោគសញ្ញាគ្រុនក្តៅ ហើយមានការស្លាប់ថ្មីចំនួន ៨ នាក់។

ទោះបីជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងមិនបានរាយការណ៍ទេថាតើ ក្នុងចំណោមករណីទាំងនោះ មានប៉ុន្មាននាក់ដែលចេញលទ្ធផលវិជ្ជមានកូវីដ។
លោក គីម ជុងអ៊ុន លើកឡើងថា មូលហេតុដែលបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបែបនេះ គឺដោយសារតែប្រជាជនធ្វេសប្រហែសក្នុងការប្រើថ្នាំធម្មតា កង្វះចំណេះដឹង និងការយល់ដឹងអំពីមេរោគអូមីក្រុងបំបាំងកាយ និងវិធីព្យាបាលត្រឹមត្រូវ។

កូរ៉េខាងជើងមិនមានវ៉ាក់សាំងការពារកូវីដ ថ្នាំព្យាបាលប្រឆាំងមេរោគកូវីដ ឬសមត្ថភាពធ្វើតេស្តទ្រង់ទ្រាយធំនៅឡើយទេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា មនុស្សចំនួន៥០នាក់បានបាត់បង់ជីវិតរួចទៅហើយ ហើយកម្មករជាងមួយលាននាក់ត្រូវបានដាក់ពង្រាយ ដើម្បីបញ្ឈប់ការរីករាលដាល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ គីម ជុងអ៊ុន ប្រកាសស្ថានភាពកូវីដ ថាជា “មហាគ្រោះមហន្តរាយ” ខណៈ ២ថ្ងៃ មានអ្នកស្លាប់២១នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


