ព័ត៌មានអន្ដរជាតិ
រូបភាពជាច្រើនបង្ហាញពីរុស្ស៊ីដឹកជញ្ជូនទាហានអ៊ុយក្រែនចុះចាញ់
ទាហានអ៊ុយក្រែនជាង២៥០នាក់បានចុះចាញ់កម្លាំងទ័ពរុស្ស៊ីនៅរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol កាលពីថ្ងៃទី១៧ ខែឧសភានេះ បន្ទាប់ពីត្រូវបានឡោមព័ទ្ធជាច្រើនសប្តាហ៍ហើយ ទាហានអ៊ុយក្រែនក៏បានរងរបួធ្ងន់ធ្ងរជាច្រើននាក់ថែមទៀត។
ជាមួយគ្នានេះ ភាគីរុស្ស៊ីក៏បានប្រកាសពីការយល់ព្រមដើម្បីជម្លៀសចេញទាហានអ៊ុយក្រែនដែលរបួសដើម្បីយកទៅព្យាបាលនៅតំបន់ Novoazovsk ដែលគ្រប់គ្រងដោយរុស្ស៊ី។ សម្រាប់ការទទួលបានទាហានអ៊ុយក្រែនចុះចាញ់នេះ រុស្ស៊ីក៏បានធ្វើការដឹកជញ្ជូនទាំងយប់។
រុស្ស៊ីបានបញ្ចេញរូបភាពជាច្រើនសន្លឹកអំពីសកម្មភាពនាំយកទាហានអ៊ុយក្រែនចេញពីទីក្រុង Mariupol។
ទោះបីជាយ៉ាងណា មានកង្វល់កើនឡើងចំពោះវាសនារបស់ទាហានអ៊ុយក្រែនទាំងនោះមិនដឹង ជីវិតរបស់ពួកគេទៅជាយ៉ាងណានោះទេ។ ស្របពេលប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានអះអាងពីជ័យជម្នះដ៏កម្រ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


