ព័ត៌មានអន្ដរជាតិ
ទីប្រឹក្សាលោក Biden លួចទៅ អារ៉ាប៊ីសាអូឌីត យ៉ាងសម្ងាត់ ដើម្បីបញ្ចុះ បញ្ចូលរកប្រេងបន្ថែម
មន្ត្រីអាមេរិកកំពុងបំពេញបេសកកម្មយ៉ាងសម្ងាត់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងគោលបំណងជំរុញឲ្យរដ្ឋឈូងសមុទ្រមួយនេះបង្កើនការផលិតប្រេង និងធ្វើឲ្យទំនាក់ទំនងមានលក្ខណៈធម្មតាជាមួយអ៊ីស្រាអែល ។
ដោយដកស្រង់សម្ដីពីអតីតមន្ត្រីអាមេរិកចំនួន ៣ រូប, សារព័ត៌មាន Axios បាននិយាយថា អ្នកសម្របសម្រួលសេតវិមាន និងមជ្ឈិមបូព៌ាលោក Brett McGurk និងបេសកជនផ្នែកថាមពលនៃក្រសួងការបរទេសលោក Amos Hochstein បានទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារ ។
ព័ត៌មានដែលទីប្រឹក្សាទាំងពីររូបរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានទៅដល់ទីក្រុង Riyadh បានកើតឡើងនៅថ្ងៃតែមួយដែលរដ្ឋមន្ត្រីថាមពលលោក Jennifer Granholm បាននិយាយថា លោក Biden បានទទួលស្គាល់ពីតម្លៃឧស្ម័នពិតជាឡើងខ្ពស់ ។
រហូតមកដល់ពេលនេះ អារ៉ាប៊ីសាអូឌីតបានព្រងើយកន្តើយនឹងការអំពាវនាវម្តងហើយម្តងទៀតរបស់បស្ចិមប្រទេសឲ្យបង្កើនផលិតកម្មប្រេងដើម្បីកាត់បន្ថយផលប៉ះពាល់នៃទណ្ឌកម្មប្រឆាំងរុស្ស៊ីលើទីផ្សារថាមពលលោកខាងលិច ។
ផ្ទុយទៅវិញនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីថាមពលព្រះអង្គម្ចាស់ Abdulaziz bin Salman បានប្រាប់កាសែត Financial Times ថា អារ៉ាប៊ីសាអូឌីតនឹងធ្វើកិច្ចព្រមព្រៀងជាមួយអង្គការ OPEC+ រួមទាំងប្រទេសរុស្ស៊ីផងដែរ ខណៈនយោបាយទាំងឡាយគួរតែត្រូវបានរក្សាដាច់ដោយឡែកពីអង្គការ OPEC+ ហើយពិភពលោកគួរតែដឹងគុណតម្លៃនៃសម្ព័ន្ធភាពថាមពល ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ឧត្តមសេនីយចូលនិវត្តន៍របស់ រុស្ស៊ី រិះគន់លោក ពូទីន ចំពោះសង្គ្រាម អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


