ព័ត៌មានអន្ដរជាតិ
២ប្រទេស វេតូ មិនឲ្យក្រុមប្រឹក្សាសន្តិសុខ UN ដាក់ទណ្ឌកម្មថ្មី លើកូរ៉េខាងជើង
កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែឧសភា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបរាជ័យក្នុងការអនុម័តទណ្ឌកម្មថ្មីដែលគាំទ្រដោយសហរដ្ឋអាមេរិកលើប្រទេសកូរ៉េខាងជើង ដោយសារតែមានការប្រឆាំងពីប្រទេសចិននិងរុស្ស៊ី។

សមាជិក ១៣ ប្រទេសផ្សេងទៀតរបស់ក្រុមប្រឹក្សានេះ បានបោះឆ្នោតគាំទ្រការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មី ដើម្បីឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីលផ្លោង និងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ ប៉ុន្តែឋានៈរបស់ចិន និងរុស្ស៊ីជាសមាជិកក្រុមប្រឹក្សាអចិន្ត្រៃយ៍មានន័យថា ការប្រឆាំងរបស់ពួកគេ គឺជាសិទ្ធិវេតូដ៏មានប្រសិទ្ធភាព ចំពោះពង្រាងសេចក្តីសម្រេចនេះ។
ការបោះឆ្នោត បានកើតឡើងមួយថ្ងៃ បន្ទាប់ពីកូរ៉េខាងជើង ធ្វើតេស្តមីស៊ីលផ្លោងជាបន្តបន្ទាប់ រួមទាំងមីស៊ីលឆ្លងទ្វីប (ICBM) ទំនើបបំផុតរបស់ខ្លួនផងដែរ។

ប្រទេសកូរ៉េខាងជើង ត្រូវបានហាមឃាត់មិនឲ្យធ្វើតេស្តមីស៊ីលផ្លោង និងនុយក្លេអ៊ែរ ក្រោមសេចក្តីសម្រេចជាបន្តបន្ទាប់របស់ក្រុមប្រឹក្សា UN ប៉ុន្តែក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ទីក្រុងព្យុងយ៉ាង បានធ្វើការសាកល្បងជាច្រើនដង ផ្គើនសហគមន៍អន្តរជាតិ។

ទណ្ឌកម្មដែលបានដាក់ក្នុងសេចក្តីព្រាងអត្ថបទនេះ នឹងកំណត់គោលដៅលើថ្នាំជក់របស់កូរ៉េខាងជើង ក៏ដូចជាឥន្ធនៈរ៉ែ ប្រេងរ៉ែ និងផលិតផលបានមកពីការបិតផ្សេងៗផងដែរ។
ក្រុមប្រឹក្សាបានព្រមានអំពីវិធានការសំខាន់បន្ថែមទៀត បើកូរ៉េខាងជើងបាញ់មីស៊ីលឆ្លងទ្វីបបន្តទៀត ឬការបាញ់បង្ហោះផ្សេងៗដែលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលផ្លោង ឬបច្ចេកវិទ្យាដែលមានសមត្ថភាពអាចបាញ់បានចម្ងាយឆ្ងាយ ឬការធ្វើតេស្តនុយក្លេអ៊ែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AA
ចុចអាន៖ ថ្ងៃនេះ UN នឹងបោះឆ្នោតជំរុញ អាមេរិក ដាក់ទណ្ឌកម្មលើ កូរ៉េខាងជើង បន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


