ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក ផ្តល់ត្រឹមរ៉ុកកែត បាញ់បានចម្ងាយមធ្យមប៉ុណ្ណោះទៅឲ្យ អ៊ុយក្រែន
កញ្ចប់ជំនួយថ្មីរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ប្រទេសអ៊ុយក្រែន នឹងរួមបញ្ចូលនូវអ្វីដែលសហរដ្ឋអាមេរិកចាត់ទុកថាជា គ្រាប់រ៉ុកកែតរយៈចម្ងាយមធ្យម ដែលជាទូទៅអាចធ្វើដំណើរបានប្រហែល ៧០ គីឡូម៉ែត្រប៉ុណ្ណោះ។

មន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃអង្គារទី៣១ខែឧសភាថា នោះគឺជាអាវុធដ៏សំខាន់មួយ ដែលមេដឹកនាំអ៊ុយក្រែន កំពុងស្នើសុំ ខណៈពួកគេ តស៊ូដើម្បីបញ្ឈប់ការលុកលុយរបស់រុស្ស៊ីនៅក្នុងតំបន់ Donbas ។
មានការរំពឹងទុកថា គ្រាប់រ៉ុកកែតរយៈចម្ងាយមធ្យមនេះ អាចស្ទាក់ចាប់កាំភ្លើងធំរបស់រុស្ស៊ី និងកម្ទេចទីតាំងរបស់រុស្ស៊ីនៅតាមបណ្តាទីប្រជុំជន ដែលមានការប្រយុទ្ធគ្នាខ្លាំងដូចជាតំបន់ Severodonetsk ជាដើម។

គួរបញ្ជាក់ថា ការប្រកាសនេះ កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនបញ្ជូនប្រព័ន្ធរ៉ុកកែតដែលអាចបាញ់ដល់ទឹកដីរុស្ស៊ី ទៅឲ្យអ៊ុយក្រែនទេ។
សេតវិមានព្រួយបារម្ភថា ការផ្តល់រ៉ុកកែត MLRS ដល់អ៊ុយក្រែន អាចបង្កហានិភ័យធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ ព្រោះអ៊ុយក្រែន មានសមត្ថភាពបាញ់រ៉ុកកែត ចូលទៅក្នុងទឹកដីរុស្ស៊ីបាន ដែលនឹងនាំឲ្យជម្លោះកាន់តែឡើងកម្តៅ។

រុស្ស៊ី បានជំទាស់យ៉ាងខ្លាំងចំពោះចំណាត់ការរបស់លោកខាងលិច ក្នុងការផ្តល់អាវុធដល់អ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយទៅកាន់មេដឹកនាំបារាំង និងអាល្លឺម៉ង់កាលពីចុងសប្តាហ៍ ហើយបានព្រមានប្រឆាំងនឹងការបន្តបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន។
ទន្ទឹមនោះ ឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា រាល់ទង្វើរបស់អាមេរិក ក្នុងការបញ្ជូនប្រព័ន្ធរ៉ុកកែតរយៈចម្ងាយឆ្ងាយទៅឲ្យអ៊ុយក្រែន នឹងក្លាយជារឿងមិនអាចទទួលយកបាន ហើយទាមទារឲ្យទីក្រុងវ៉ាស៊ីនតោន កុំចាត់វិធានការបង្កហេតុបែបនេះតទៅទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera, Fox
ចុចអាន៖ លោក បៃដិន សម្រេចមិនបញ្ជូន ប្រព័ន្ធរ៉ុកកែតដែលអាចបាញ់ដល់រុស្ស៊ី ទៅឲ្យ អ៊ុយក្រែន ទេ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


