ព័ត៌មានអន្ដរជាតិ
អង់គ្លេស ថា រុស្ស៊ី នឹងប្រើពេល ២ សប្ដាហ៍ប៉ុណ្ណោះគ្រប់គ្រងទីក្រុងមួយនេះ
ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយថា រុស្ស៊ីទំនងជានឹងគ្រប់គ្រងទីក្រុង Luhansk ទាំងមូលក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ ។

ការអះអាងរបស់ក្រសួងការពារជាតិអង់គ្លេសធ្វើឡើង ដោយសារតែបច្ចុប្បន្នកងកម្លាំងរុស្ស៊ីកំពុងគ្រប់គ្រងច្រើនជាង ៩០ ភាគរយនៃទីក្រុង Luhansk ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងចំនួន ២ ដែលបង្កើតបានជាតំបន់ Donbas ។
ក្រសួងបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានចុងក្រោយបង្អស់របស់ខ្លួនថា ប៉ុន្តែទោះបីជារុស្សីនាពេលបច្ចុប្បន្នហាក់ដូចជាវាយសង្គ្រប់លើតំបន់ Donbas ក៏ដោយ ប៉ុន្តែទីក្រុងមូស្គូក៏នឹងចំណាយធនធានយ៉ាងច្រើន មុននឹងការគ្រប់គ្រងទាំងស្រុងផងដែរ” ។

ជាចុងក្រោយក្រសួងបាននិយាយថា “ដើម្បីឲ្យរុស្ស៊ីសម្រេចបាននូវទម្រង់នៃភាពជោគជ័យណាមួយ ទីក្រុងមូស្គូនឹងត្រូវការបន្តបន្ថែមយោធា និងគ្រឿងបរិក្ខារដ៏ច្រើន ហើយទំនងជាត្រូវចំណាយពេលច្រើនសន្ធឹកសន្ធាប់បន្ថែមទៀតផងដែរ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ រុស្ស៊ី ថា អាមេរិក ចង់ប្រែ អ៊ុយក្រែន ជាប្រទេសអាណានិគមរបស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


