ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា អាមេរិក ចង់ប្រែ អ៊ុយក្រែន ជាប្រទេសអាណានិគមរបស់ខ្លួន
បើតាមប្រធានសភា Duma រុស្ស៊ីលោក Vyacheslav Volodin បានសរសេរនៅលើបណ្តាញ Telegram របស់លោកថា មេដឹកនាំសហរដ្ឋអាមេរិកចង់ប្រែក្លាយអ៊ុយក្រែនទៅជាប្រទេសអាណានិគមរបស់ខ្លួន ហើយប្រមូលធនធានទាំងអស់ចេញពីប្រទេសមួយនេះដើម្បីធ្វើឲ្យរុស្ស៊ីចុះខ្សោយ ។

ប្រធានសភារូបនេះបាននិយាយថា “ដូចដែលពិភពលោកបានឃើញហើយ ប្រធានាធិបតីអាមេរិក ចូ បៃដិន ចង់ឃើញអ៊ុយក្រែនជាប្រទេសប្រជាធិបតេយ្យ ឯករាជ្យ អធិបតេយ្យភាព និងវិបុលភាព” ។
លោក Volodin បានឲ្យដឹងទៀតថា “ប៉ុន្តែពិភពលោកទាំងមូលមិនបានមើលឃើញបែបនេះនោះទេ ជាពិសេសលទ្ធិប្រជាធិបតេយ្យរបស់អាមេរិកដែលបាននាំទៅដល់នៅក្នុងប្រទេសលីប៊ី អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន ស៊ីរី យូហ្គោស្លាវី និងបញ្ហាបច្ចុប្បន្ននៅអ៊ុយក្រែនជាដើម” ។

លោកសង្កត់ធ្ងន់ថា “នៅអ៊ុយក្រែនក្នុងអំឡុងពេលនេះ ប្រព័ន្ធផ្សព្វផ្សាយត្រូវបានបិទ អ្នកកាសែតឯករាជ្យត្រូវបានសម្លាប់ គណបក្សនយោបាយត្រូវបានហាមឃាត់ ហើយគ្មាននរណាម្នាក់មកពីរដ្ឋាភិបាលពុករលួយបច្ចុប្បន្នគិតអំពីប្រជាជនអ៊ុយក្រែននោះទេ ដូច្នេះវាបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោនមិនត្រូវការឯករាជ្យក្នុងប្រទេសអ៊ុយក្រែនឡើយ” ។
ជាចុងក្រោយលោក Volodin បញ្ជាក់ថា “ជាយូរយារណាស់មកហើយ ទីក្រុងវ៉ាស៊ីនតោនមិនចង់ឃើញរដ្ឋណាមួយក្នុងចំណោមរដ្ឋទាំងអស់ មានប្រជាធិបតេយ្យ និងវិបុលភាពឡើយ ។ មួយវិញទៀតប្រទេសដែលធ្លាប់អភិវឌ្ឍបានធ្លាក់ចូលទៅក្នុងភាពវឹកវរ និងការបំផ្លិចបំផ្លាញ ជាពិសេសប្រជាពលរដ្ឋរបស់ពួកគេប្រឈមមុខនឹងមហន្តរាយមនុស្សធម៌យ៉ាងខ្លាំង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


