ព័ត៌មានអន្ដរជាតិ
លោក Joe Biden និងភរិយា ត្រូវជម្លៀសចេញពីផ្ទះភ្លាមៗ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងជំទាវទីមួយ Jill Biden ត្រូវបានជម្លៀសចេញពីផ្ទះឆ្នេរសមុទ្រក្នុងទីក្រុង Rehoboth Beach នៃរដ្ឋ Delaware បន្ទាប់ពីយន្តហោះធុនតូចមួយគ្រឿង បានហោះចូលក្នុងដែនអាកាសដែលត្រូវបានរឹតបន្តឹងនៅជិតនោះ។
ចាប់ពីពេលនោះមក អ្នកទាំង២ បានត្រលប់ទៅវិញដោយសុវត្ថិភាព ដោយមិនមានការគំរាមកំហែងជាក់ស្តែងណាមួយឡើយ។ នេះបើយោងតាមសេតវិមាន។
មន្ត្រីសេតវិមានបានប្រាប់ក្រុមអ្នកសារព័ត៌មានថា “យន្តហោះឯកជនធុនតូចមួយគ្រឿង បានហោះចូលទៅក្នុងដែនអាកាសដែលមានការរឹតបន្តឹង វិធានការប្រុងប្រយ័ត្នទាំងអស់ត្រូវបានធ្វើឡើង។ មិនមានការគំរាមកំហែងដល់ប្រធានាធិបតី ឬក្រុមគ្រួសាររបស់គាត់ទេ”។
ស្របពេលជាមួយគ្នានោះ លោក Anthony Guglielmi ប្រធានផ្នែកទំនាក់ទំនងសម្រាប់សេវាសម្ងាត់អាមេរិក ក៏បាននិយាយផងដែរថា យន្តហោះបានចូលទៅក្នុងដែនអាកាសលើឆ្នេរ Rehoboth ដោយកំហុស។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យន្តហោះត្រូវបានបណ្តេញភ្លាមៗ ចេញពីដែនអាកាសដែលរឹតបន្តឹង។ ការស៊ើបអង្កេតបឋមបង្ហាញថា អាកាសយានិក មិនមានប៉ុស្តិ៍វិទ្យុត្រឹមត្រូវ, មិនបានធ្វើតាម NOTAMS (សេចក្តីជូនដំណឹងដល់អាកាសយានិក) ដែលត្រូវបានដាក់ និងមិនបានអនុវត្តតាមការណែនាំអំពីការហោះហើរ។ សេវាសម្ងាត់សហរដ្ឋអាមេរិកនឹងកំពុងសម្ភាសន៍អ្នកបើកយន្តហោះ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NRP
ចុចអាន៖ លោក Joe Biden ទៅដល់ប្រទេស កូរ៉េខាងត្បូងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


