ព័ត៌មានអន្ដរជាតិ
អត់ខ្វល់ ពូទីន ព្រមាន, អង់គ្លេស ប្រកាសបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយលើកដំបូង ទៅឲ្យ អ៊ុយក្រែន
ចក្រភពអង់គ្លេស នឹងបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយជាលើកដំបូងរបស់ខ្លួន ទៅឲ្យអ៊ុយក្រែន បើទោះបីជាមានការព្រមានពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ក៏ដោយ។

លោក ពូទីន បានព្រមានថា ការវាយប្រហារលើអ៊ុយក្រែននឹងកើនឡើងកាន់តែខ្លាំង ប្រសិនបើបណ្តាប្រទេសលោកខាងលិច នៅតែបន្តផ្គត់ផ្គង់អាវុធរយៈចម្ងាយឆ្ងាយ ដល់ទីក្រុង កៀវ។
ការប្រកាសរបស់ចក្រភពអង់គ្លេសធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីអាមេរិកនិយាយថា ខ្លួនក៏កំពុងផ្គត់ផ្គង់ប្រព័ន្ធរ៉ុកកែតដល់ អ៊ុយក្រែនដែរ។

យោងតាមរដ្ឋាភិបាលចក្រភពអង់គ្លេស, យោធាអ៊ុយក្រែននឹងត្រូវបានបណ្តុះបណ្តាលអំពីរបៀបប្រើប្រាស់ប្រព័ន្ធបាញ់បង្ហោះគ្រាប់រ៉ុកកែតពហុមុខងារធុន M270 ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយថា ចក្រភពអង់គ្លេសកំពុងផ្គត់ផ្គង់ដល់ទាហានអ៊ុយក្រែននូវអាវុធសំខាន់ៗដែលពួកគេត្រូវការ ដើម្បីការពារប្រទេសរបស់ពួកគេពីការលុកលុយ។ ដោយសារយុទ្ធសាស្ត្ររបស់រុស្ស៊ីផ្លាស់ប្តូរ ដូច្នេះយើងត្រូវតែគាំទ្រអ៊ុយក្រែន”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប្រទេសអឺរ៉ុបមួយទៀត ប្រកាសផ្តល់អាវុធធុនធ្ងន់ដល់ទីក្រុង កៀវ ថែមទាំងបង្វឹកទាហានអ៊ុយក្រែនទៀតផង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


