Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអឺរ៉ុបមួយទៀត ប្រកាសផ្តល់អាវុធធុនធ្ងន់ដល់ទីក្រុង កៀវ ថែមទាំងបង្វឹកទាហានអ៊ុយក្រែនទៀតផង (មានវីដេអូ)

បានផុស

នៅ

ដោយដកស្រង់ប្រភពរដ្ឋាភិបាល កាសែត El Pais បានចុះផ្សាយកាលពីថ្ងៃអាទិត្យទី០៥ខែមិថុនាថា ប្រទេសអេស្ប៉ាញ កំពុងរៀបចំបញ្ជូនអាវុធធុនធ្ងន់ទៅឲ្យអ៊ុយក្រែន រួមមានទាំងមីស៊ីលប្រឆាំងយន្តហោះ និងរថក្រោះ Leopard A4 ប្រហែល ៤០ គ្រឿង ហើយក៏គ្រោងនឹងបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែនផងដែរ។

រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ ចង់បណ្តុះបណ្តាលយោធាអ៊ុយក្រែន ឲ្យប្រើរថក្រោះ Leopard A4 ដោយដំណាក់កាលដំបូងនៃការហ្វឹកហាត់គឺស្ថិតនៅក្នុងប្រទេសឡាតវី ដែលជាទីតាំងដាក់រថក្រោះ Leopard 2E ប្រហែល៦គ្រឿង និងទាហានអេស្ប៉ាញ ៥០០ នាក់រួចទៅហើយ ខណៈដំណាក់​កាល​ទី​ពីរ ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​អេស្ប៉ាញ។

យោងតាមរបាយការណ៍បានឲ្យដឹងថា ក្រសួងការពារជាតិអេស្ប៉ាញឥឡូវនេះ កំពុងធ្វើការ លើការបញ្ជូនមីស៊ីលប្រឆាំងយន្តហោះរយៈចម្ងាយខ្លី Shorad Aspide របស់ខ្លួនទៅកាន់ទីក្រុងកៀវ ហើយមានបំណងស្តារ និងផ្គត់ផ្គង់រថក្រោះធុនធ្ងន់ប្រហែល ៤០គ្រឿងដល់អ៊ុយក្រែន។

កាសែត El Pais បានកត់សម្គាល់ថា ជាមួយនឹងជំហាននេះ អេស្ប៉ាញបានត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តវិធានការមិនធម្មតា ព្រោះប្រទេសនេះមិនបានផ្តល់អាវុធធុនធ្ងន់ដល់អ៊ុយក្រែនសោះ ដោយពីមុនបានផ្តល់តែអាវុធធុនស្រាល គ្រាប់បែក និងឧបករណ៍ការពារផ្ទាល់ខ្លួនប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីខែមេសា ទីក្រុងម៉ាឌ្រីដ បានបញ្ជូនគ្រាប់បែក សម្ភារយោធា និងយានជំនិះសរុបទម្ងន់ ២០០ តោនទៅឲ្យអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញលោក Jose Manuel Albares បាននិយាយនៅពេលនោះថា ប្រទេសនេះមិនពិចារណាលើការផ្ទេរអាវុធធុនធ្ងន់ទៅឲ្យអ៊ុយក្រែនឡើយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ លោក ពូទីន ព្រមាន អ៊ុយក្រែន ខ្លាំងៗ ជុំវិញអាវុធរយៈចម្ងាយឆ្ងាយរបស់បស្ចិមប្រទេស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម