ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំង៖ ទំនាក់ទំនង រុស្ស៊ី-អាមេរិក ធ្លាក់ដល់ “ចំណុចសូន្យ” បាត់ទៅហើយ
អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA ថា ទំនាក់ទំនង រុស្ស៊ី-អាមេរិក បានធ្លាក់ដល់ “ចំណុចសូន្យ” បាត់ទៅហើយ។
លោក Dmitry Peskov បាននិយាយថា ស្ទើរតែគ្មានការសន្ទនាសោះ រវាងប្រទេសទាំងពីរ។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមវិមានក្រឹមឡាំង, ការប្រាស្រ័យទាក់ទងនៅតែសំខាន់ ក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ចំពេលមានភាពតានតឹងជុំវិញសង្គ្រាមរបស់រុស្ស៊ី កំពុងបន្តនៅអ៊ុយក្រែន។
លោក Peskov បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទមួយកាលពីថ្ងៃពុធទី១៥ខែមិថុនាថា “ការប្រាស្រ័យទាក់ទងគ្នាមានសារសំខាន់ណាស់ នាពេលអនាគតយើងនឹងនៅតែត្រូវប្រាស្រ័យទាក់ទងគ្នា។ សហរដ្ឋអាមេរិកមិនទៅណាទេ អឺរ៉ុបក៏មិនទៅណាដែរទេ ដូច្នេះយើងនឹងត្រូវទាក់ទងជាមួយពួកគេ”។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ បានគូសបញ្ជាក់ថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ត្រូវតែពិភាក្សាគ្នា អំពីការបន្តសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ START។
លោក Peskov បន្ថែមថា បញ្ហានេះមានសារសំខាន់ណាស់សម្រាប់សន្តិសុខពិភពលោក ហើយប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន មិនមែនជាហេតុផលដែលត្រូវចៀសវាងកិច្ចពិភាក្សានោះទេ។
គួរបញ្ជាក់ថា រុស្ស៊ី និងអាមេរិកកាន់កាប់អាវុធនុយក្លេអ៊ែរជាង ៩០ភាគរយនៃពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera, Swiss Info
ចុចអាន៖ អាមេរិក ព្រមាន ចិន ថា កំពុង ប្រថុយ នឹង ការ ចូលខាង ខុស ជាប្រវត្តិសាស្ត្រ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


