ព័ត៌មានអន្ដរជាតិ
អ្នកវិនីយោគ Dogecoin ប្តឹងមហាសេដ្ឋី Elon Musk ទារសំណង២៥៨ប៊ីលានដុល្លារ
មហាសេដ្ឋីលេខ១ក្នុងលោក លោក Elon Musk ត្រូវបានអ្នកវីនិយោគរូបិយប័ណ្ណ Dogecoin ម្នាក់ប្តឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញទារសំណងជាប្រាក់ ២៥៨ប៊ីលានដុល្លារអាមេរិកដោយបានចោទប្រកាន់ពីការរៀបចំគម្រោងពីរ៉ាមីត (ទម្រង់នៃការវិនិយោគ) ដើម្បីគាំទ្រដល់រូបិយប័ណ្ណគ្រីបតូ។

នៅក្នុងពាក្យបណ្តឹងដែលដាក់នៅតុលាការសហព័ន្ធក្នុងទីក្រុង Manhattan ដើមបណ្តឹងលោក Keith Johnson បានចោទប្រកាន់លោក Musk, ក្រុមហ៊ុនរថយន្តអគ្គីសនី Tesla និងក្រុមហ៊ុនទេសចរណ៍អវកាស SpaceX ពីបទធ្វើអាជីវកម្មមិនស្មោះត្រង់ដើម្បីផ្សព្វផ្សាយ Dogecoin និងជំរុញតម្លៃ ដែលបន្ទាប់មកធ្វើឲ្យតម្លៃធ្លាក់ចុះ។
ពាក្យបណ្តឹងបានលើកឡើងថា ៖«ចុងចោទបានដឹងតាំងពីឆ្នាំ២០១៩ថា Dogecoin មិនទាន់មានតម្លៃក្នុងការជំរុញរូបិយប័ណ្ណ Dogecoin ឲ្យទទួលបានប្រាក់ចំណេញពីការជួញដូររបស់ខ្លួនទេ។ លោក Musk បានប្រើកេរ្តិ៍ឈ្មោះជាមហាសេដ្ឋីលេខ១លើលោកដើម្បីប្រតិបត្តិការ និងរៀបចំគម្រោង Dogecoin Pyramid Scheme ដើម្បីបានផលចំណេញ ការបង្ហាញ និងការកម្សាន្ត»។
ពាក្យបណ្តឹងក៏រួមបញ្ចូលទាំងការអត្ថាធិប្បាយរបស់លោកមហាសេដ្ឋី Warren Buffett, Bill Gates និងអ្នកផ្សេងទៀត ដែលចោទសួរពីតម្លៃនៃរូបិយប័ណ្ណគ្រីបតូ។
លើសពីនេះទៀត លោក Johnson ក៏ចង់រារាំងលោក Musk និងក្រុមហ៊ុនទាំងឡាយរបស់លោកពីការផ្សព្វផ្សាយ Dogecoin ហើយចៅក្រមម្នាក់នឹងប្រកាសថា ការជួញដូរ Dogecoin កំពុងលេងល្បែងក្រោមច្បាប់សហព័ន្ធ និងច្បាប់ទីក្រុងញូវយ៉ក។
សូមបញ្ជាក់ថា លោក Musk ជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
កីឡា៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


