ព័ត៌មានអន្ដរជាតិ
បាញ់រះដ៏រន្ធត់នៅឆ្នេរ Bondi ប្រទេសអូស្រ្តាលី មនុស្សស្លាប់កើនដល់១៦នាក់ របួស ៤០នាក់
គិតត្រឹមព្រឹកថ្ងៃចន្ទទី១៥ខែធ្នូឆ្នាំ២០២៥ តួលេខមនុស្សស្លាប់ក្នុងការរណ៍បាញ់រះដ៏រន្ធត់នៅឆ្នេរ Bondi ក្នុងប្រទេសអូស្រ្តាលី បានកើនដល់១៦នាក់ហើយ ខណៈ៤០នាក់ទៀត រងរបួស។

តាមការផ្សាយរបស់ BBC, ខ្មាន់កាំភ្លើងជាឪពុកកូន បានបាញ់រះសម្លាប់មនុស្សយ៉ាងរង្គាល ស្របពេលដែលមនុស្សជាង ១ ០០០នាក់ កំពុងជួបជុំគ្នាដើម្បីអបអរពិធីបុណ្យ Hanukkah។

ប៉ូលិសបានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងទាំងពីរនាក់ ដែលម្នាក់ជាឪពុក ឈ្មោះ Sajid Akram អាយុ៥០ឆ្នាំ ដែលត្រូវប៉ូលិសបាញ់ស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកកូនប្រុស ឈ្មោះ Naveed Akram អាយុ២៤ឆ្នាំ បច្ចុប្បន្នស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលិសក្នុងស្ថានភាពធ្ងន់ធ្ងរ។

Sajid គឺជាអ្នកកាន់អាជ្ញាប័ណ្ណអាវុធស្របច្បាប់ដែលមានកាំភ្លើងចុះបញ្ជីចំនួន ប្រាំមួយដើម។ គេជឿថា កាំភ្លើងទាំងប្រាំមួយដើមនោះ ត្រូវបានប្រើប្រាស់ទាំងអស់ នៅក្នុងការវាយប្រហារនេះ។

ប៉ូលិសរដ្ឋ New South Wales បានប្រកាសថា នេះគឺជាការវាយប្រហារភេរវកម្ម ដែលកំណត់គោលដៅលើជនជាតិជ្វីហ្វ ហើយប៉ូលិសក៏បានបើកការស៊ើបអង្កេតផងដែរនិងស្វែងរកខ្មាន់កាំភ្លើងទី៣៕

អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្ត្រីជំនាញកិច្ចការព្រំដែន៖ សូម្បីផែនទីដែលថៃគូសដោយខ្លួនឯង ក៏បង្ហាញថា «ប្រាសាទតាមាន់ធំ» ស្ថិតក្នុងទឹកដីកម្ពុជា


