ព័ត៌មានអន្ដរជាតិ
អង់គេ្លសបង្កើនចំនួនប៉ូលិស ក្រោយកើតអំពើចាក់ប្រហារតាមរថភ្លើង
ក្រោយអំពើចាក់ប្រហារដោយប្រើកាំបិទនៅក្នុងការធ្វើដំណើរតាមរថភ្លើងដែលត្រូវបានដាក់ការសង្ស័យដំបូង «ដោយអំពើភេរវកម្ម» ដែលបណ្តាលឲ្យមានជនរងគ្រោះរហូតដល់១០នាក់ អាជ្ញាធរអង់គ្លេស បានបង្កើនចំនួនប៉ូលិសនៅលើរថភ្លើង និងតាមស្ថានីយនានា ដើម្បីធានាដល់សាធារណជន។

យោងសេចក្តីរាយការណ៍របស់ Sky News រដ្ឋមន្ត្រីដឹកជញ្ជូនអង់គ្លេស លោកស្រី Heidi Alexander បានពណ៌នាថាហេតុការណ៍ចាក់ដោយកាំបិទជា «ឧប្បត្តិហេតុដ៏គួរឱ្យតក់ស្លុត» ហើយលោកស្រី បានបញ្ជាក់ពីចំនួនវត្តមានប៉ូលិសច្រើននៅតាមបណ្តាស្ថានីយ៍ និងនៅលើរថភ្លើង ដើម្បីធានាសុវត្ថិភាពដល់សាធារណជន។
ក្រោយផ្ទុះអំពើហិង្សា ជនរងគ្រោះ២នាក់ក្នុងចំណោម១០នាក់ កំពុងតែប្រឹងជម្នះដើម្បីមានជីវិតរស់រាន ក្នុងអំពើវាយប្រហារដោយកាំបិទចាក់ដ៏សាហាវក្នុងការធ្វើដំណើរតាមរថភ្លើងពី Doncaster នៃទីក្រុង Cambridge ទៅ King’s Cross នៅទីក្រុងឡុងដ៍នៅថ្ងៃទី២ខែវិច្ឆិកានេះ។
អំពើវាយប្រហារដ៏ហិង្សានិងសាហាវនេះកើតឡើងដោយសារបុរសជនជាតិអង់គ្លេស២រូប ដោយបុរសម្នាក់អាយុ៣២ឆ្នាំ និង ម្នាក់ទៀតអាយុ៣៥ឆ្នាំ។ ក្នុងដំណាក់កាលដំបូង ប៉ូលិសអង់គ្លេស បានដាក់ការសង្ស័យចំពោះអំពើភេរវកម្ម ប៉ុន្តែតាមសេក្តីរាយការណ៍ក្រោយៗមកទៀតរបស់សារព័ត៌មានអង់គ្លេស គ្មានសញ្ញាណាមួយសង្ស័យពាក់ព័ន្ធអំពើភេរវកម្មនោះទេ។
យោងសេចក្តីរាយការណ៍របស់ Sky News មហាក្សត្រអង់គ្លេសនិងម្ចាស់ក្សត្រី បានចេញរាជសារបង្ហាញការ«រន្ធត់ចិត្តខ្លាំងណាស់» ដោយការវាយប្រហារដោយកាំបិតដ៏គួរឲ្យខ្លាច ខណៈនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានពណ៌នាថា អំពីចាក់សម្លាប់នេះ ជាការព្រួយបារម្ភដ៏ខ្លាំ។
ជនបង្ក្ទាំងពីរនាក់នោះជាជនជាតិអង់គ្លេស ដោយម្នាក់អាយុ៣២ឆ្នាំជាជនជាតិស្បែកខ្មៅ និងម្នាក់ទៀតអាយុ៣៥ឆ្នាំមានដើមកំណើតពីតំបន់សមុទ្រការ៉ាបៀន។ ជនបង្កទាំងពីរត្រូវបានចាប់ខ្លួនបញ្ជូនទៅឃុំឃាំងនៅប៉ុស្តិ៍ប៉ូលិស។
សេចក្តីរាយការណ៍របស់ 9news បានដកស្រង់សម្តីមន្ត្រីជំនាញភេរវកម្ម ដែលបាននិយាយថា នៅក្នុងដំណាក់កាលនេះ មិនមានអ្វីអាចបង្ហាញថានេះជាឧបទ្ទវហេតុភេរវកម្មទេ។ ក្នុងឧបទ្ទវហេតុនេះ មានសេចក្តីរាយការណ៍ថា មនុស្ស១១នាក់ ក្នុងនោះ១០ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយរថយន្តសង្គ្រោះ ហើយជនរងគ្រោះម្នាក់បានទៅមន្ទីរពេទ្យដោយខ្លួនឯង។ មិនមានសេចក្តីរាយការណ៍ថា មានជនរងគ្រោះស្លាប់ក្នុងអំពើហិង្សានេះទេ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


