ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន សុំ អាមេរិក ផ្ដល់ឧស្ម័នដោយឥតគិតថ្លៃសម្រាប់រដូវរងា
នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmigal បាននិយាយថា ប្រទេសអ៊ុយក្រែននឹងស្នើសុំសហរដ្ឋអាមេរិកសម្រាប់ការផ្តល់ឧស្ម័នធម្មជាតិដោយឥតគិតថ្លៃមកឲ្យទីក្រុងកៀវសម្រាប់រដូវរងាដែលនឹងមកដល់នាពេលខាងមុខនេះ ។

លោកនាយករដ្ឋមន្ត្រីបាននិយាយថា “ការស្នើសុំនេះគឺធ្វើឡើងផ្អែកលើគោលការណ៍ដូចគ្នាដែលទីក្រុងវ៉ាស៊ីនតោនបានអនុវត្តកន្លងមកចំពោះការគាំទ្រផ្នែកអាវុធ និងគ្រាប់រំសេវដល់រដ្ឋាភិបាលទីក្រុងកៀវ ហើយវាក៏ជាតម្រូវការចាំបាច់របស់ប្រជាជាអ៊ុយក្រែនសម្រាប់រដូវរងាខាងមុខនេះ បន្ទាប់ពីសហភាពអឺរ៉ុបបានកំណត់ការបែងចែកឧស្ម័ន” ។
ទន្ទឹមនោះលោក Shmigal បានបញ្ជាក់ក្នុងការបង្ហោះតាម Telegram ថា “រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែនបានសម្រេចចិត្តដាក់ពាក្យសុំទៅរដ្ឋាភិបាលនៃសហរដ្ឋអាមេរិកដើម្បីផ្តល់ឧស្ម័នឲ្យរដ្ឋរបស់យើងក្នុងរដូវរងាសម្រាប់កម្ដៅប្រជាជនរបស់យើង” ។

លោកបានបន្ថែមថា “ការរៀបចំសម្រាប់រដូវរងាដ៏លំបាកបំផុតក្នុងប្រវត្តិសាស្ត្ររបស់យើងនៅតែបន្ត ហើយយើងកំពុងស្វែងរកវិធីគ្រប់បែបយ៉ាងដែលអាចធ្វើបានដើម្បីត្រៀមខ្លួនសម្រាប់សេណារីយ៉ូណាទាំងអស់” ។
គួរបញ្ជាក់ថា សំណើរបស់លោក Shmigal កើតឡើង នៅពេលដែលក្រុមហ៊ុនឧស្ម័នរដ្ឋអ៊ុយក្រែន Naftogaz បានខកខានលើមូលបត្របំណុលរបស់ខ្លួន ហើយបានស្នើសុំពីរដ្ឋាភិបាលក្នុងទីក្រុងកៀវឲ្យជួយទទួលខុសត្រូវទាំងស្រុងចំពោះការរៃអង្គាសថវិកាដើម្បីនាំចូលឧស្ម័នធម្មជាតិសម្រាប់រដូវកម្ដៅនាពេលខាងមុខនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អ៊ុយក្រែន ចង់ខ្ចីលុយធនាគារ ១៥ ទៅ ២០ ពាន់លានដុល្លារបន្ថែមទៀត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


