ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ចង់ខ្ចីលុយធនាគារ ១៥ ទៅ ២០ ពាន់លានដុល្លារបន្ថែមទៀត
លោក Kyrylo Shevchenko ទេសាភិបាលធនាគារកណ្តាលរបស់អ៊ុយក្រែនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប្រទេសអ៊ុយក្រែនមានបំណងធ្វើកិច្ចព្រមព្រៀងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ខ្ចីលុយចំនួន ១៥ ទៅ ២០ ពាន់លានដុល្លារនៅមុនដំណាច់ឆ្នាំនេះដើម្បីជួយពង្រឹងសេដ្ឋកិច្ចដែលកំពុងហែកហួរដោយសង្រ្គាម ។

អ៊ុយក្រែនប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ចពី ៣៥ ទៅ ៤៥ ភាគរយនៅឆ្នាំ ២០២២ នេះ ក៏ដូចជាកង្វះសារពើពន្ធប្រចាំខែចំនួន ៥ ពាន់លានដុល្លារ ហើយពឹងផ្អែកយ៉ាងខ្លាំងលើហិរញ្ញប្បទានបរទេសពីដៃគូលោកខាងលិចរបស់ខ្លួន ខណៈកម្មវិធីកម្ចីចំនួន ២០ ដុល្លារនឹងក្លាយជាប្រាក់កម្ចីសកម្មបំផុតទី ២ ពី IMF បន្ទាប់ពីប្រទេសអាហ្សង់ទីន ។
លោក Shevchenko បាននិយាយក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងឡុងដ៍ថា លោកសង្ឃឹមលើធនាគារអង់គ្លេសនឹងយល់ព្រមលើគម្រោងមួយនេះក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ ទោះបីជាគាត់មិនបានបញ្ជាក់ចំនួនទឹកប្រាក់ជាក់លាក់ក៏ដោយ ។

ទីក្រុងកៀវបានដាក់សំណើរបស់ខ្លួនទៅកាន់ IMF រួចហើយ ហើយឥឡូវនេះកំពុងពិភាក្សាជាមួយមូលនិធិនេះលើការផ្តល់ហិរញ្ញប្បទានថ្មី ដែលលោក Shevchenko សង្ឃឹមថា នឹងផ្តល់ប្រាក់ចំនួន ២០ ពាន់លានដុល្លារក្នុងរយៈពេល ២ ឬ ៣ ឆ្នាំខាងមុខ ។
ទន្ទឹមនោះវាកើតឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលអ៊ុយក្រែនមានបំណងសុំពន្យារពេលការសងបំណុលបរទេស ហើយនឹងទូទាត់ការប្រាក់បន្ថែមឲ្យម្ចាស់បំណុលរយៈពេល ២៤ ខែ ចាប់ពីថ្ងៃទី ១ ខែសីហា ខណៈកន្លងមកអ៊ុយក្រែនបានទទួលប្រាក់កម្ចីពីបរទេសដែលមានតម្លៃប្រហែល ១៩.៥ ពាន់លានដុល្លារពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០៣៣ ហើយបានកំណត់លក្ខខណ្ឌពន្យារពេលរហូតដល់ឆ្នាំ ២០២៤ ដល់ឆ្នាំ ២០៣៥ ។

ស្របពេលជាមួយគ្នានេះរដ្ឋាភិបាលទីក្រុងកៀវក៏ប្រឈមមុខនឹងការសងបំណុលបរទេសជាកំណត់ត្រាក្នុងខែកញ្ញា ពោលចំនួន ១.៩៣ ពាន់លានដុល្លារ ខណៈចំណូលថវិការដ្ឋអាចគ្រប់គ្រងត្រឹមតែមួយភាគបីប៉ុណ្ណោះនៃតម្រូវការហិរញ្ញវត្ថុរបស់ប្រទេស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ លោក ត្រាំ ៖ ចិននឹងដណ្ដើមយកតៃវ៉ាន់ ក្រោយ អាមេរិក ឲ្យ អ៊ុយក្រែន ចុះចាញ់ រុស្ស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


